កូនខ្មែរខ្លាំងមែន!! កក្រើកសម្រាប់ស្នាដៃកូនខ្មែរ ដែលគំនូរ​ DOODLE បាន​ល្បីដល់​គេហទំព័របរទេស​ចុះផ្សាយ

កាល​ពី​ពេល​ថ្មី​ៗ​នេះ​ គេហទំព័រ​បរទេសដ៏​ល្បី​មួយ​ គឺ​ Boredpanda ​បាន​ចុះ​ផ្សាយ​ពី​ស្នាដៃ​សិល្បៈ​នៃ​​គំនូរ​ Doodle របស់​កូន​ខ្មែរ​មួយ​រូប​ ដែល​មាន​ឈ្មោះ​ថា​ “កុយ ​វីសុទ្ធកវី​”។​ ​គេហទំព័រ​​មួយ​នេះ ​បាន​កោត​សរសើរ​ពី​ស្នា​ដៃ​ដ៏​ល្អ​ឯក​របស់​លោក ​​​ដែល​​ប្រកប​ដោយ​លក្ខណៈ​ធម្មជាតិ​យ៉ាង​ពិសេស​។​

​សូម​បញ្ជាក់​ថា​ ​លោក​ ​កុយ ​វីសុទ្ធកវី​ គឺ​ជា​វិចិត្រករ​ខ្មែរ​មួយ​រូប​ ដែល​មាន​ជំនាញ​ខាង​គូរ​​គំនូរ​ប្រភេទ​ ​Doodle​ ហើយ​​ក៏​ជា​អ្នក​រចនា​ក្រាហ្វិក​បែប​ឌីជីថល ​ដ៏​អស្ចារ្យ​មួយ​រូប​ផង​ដែរ​។ ពិសេស​កាល​ពី​ឆ្នាំ​២០១៦​ ​លោក​​ត្រូវ​បាន​គេហទំព័រ​បរទេស​ដ៏​ល្បី​មួយ​ទៀត គឺ​ Business Insider ​ហៅ​​លោក​ថា​ជា ​វិចិត្រករ​ឯក​ឆ្នើម ​របស់​ពិភពលោក​​ទៀត​ផង​៕

ប្រភព៖ camtv.khmerpluz

Leave a Reply

Your email address will not be published. Required fields are marked *