ជួយស៊ែរផង!! លោកតាអាយុ៥៩ឆ្នាំ សូមប្រកាសស្វែងរកប្រពន្ធអាយុ១៩ឆ្នាំ ដែលបានបាត់ខ្លួន ដោយគាត់បាននិយាយរៀបរាប់ថា…(មានវីដេអូ)

បុរសវ័យចំណាស់ម្នាក់ កំពុងតែមានការព្រួយបារម្ភជាពន់ពេក ព្រោះតែប្រពន្ធជាទីស្រលាញ់របស់ខ្លួន បានបាត់ខ្លួន តាំងពីម្សិលមិញមកដល់ពេលឥលូវនេះ ដោយមិនដឹងអំពីមូលហេតុ នៃការចាកចេញរបស់គាត់ ទើបដាច់ចិត្ដរត់មករកលោក K01 អោយជួយផ្សព្វផ្សាយ បង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុក និងសូមអោយមហាជនជាស៊ែរចែករំលែកវីដេអូមួយនេះបន្ដផង ដើម្បីអោយអ្នកដទៃទៀត ដែលបានឃើញប្រពន្ធរបស់គាត់ ដូចភិនភាគរូបថត សូមជួយទំនាក់ទំនងមករូបគាត់វិញផង។

ក្នុងកិច្ចសំភាសន៏មួយនេះដែរ ម្ដាយនារីដែលបានបាត់ខ្លួននេះ បាននិយាយរៀបរាប់តាំងអួលដើម ក ថា៖”កូន ស្រីរបស់ខ្ញុំ មានឈ្មោះ ខន ដាវិន អាយុ១៩ឆ្នាំ បានបាត់ខ្លួនកាលពីម្សិលមិញ ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ៣៖៣០នាទីរសៀល មុននឹងបាត់ខ្លួននេះ ខ្ញុំជាម្ដាយ បានជិះទៅកាន់ផ្ទះរបស់កូន ដើម្បីយកសោរ ទៅឱ្យប្ដីរបស់កូនស្រីខ្ញុំ

ពេលទៅដល់ គឺប្ដីរបស់វា កំពុងដេកក្នុងបន្ទប់ ហើយពេលនោះកូនស្រីរបស់ខ្ញុំ បាននិយាយថា៖ ម៉ែ ម៉ែឯងពិសារបាយនៅណឹងអី? ពេលនោះខ្ញុំ បានឆ្លើយថា ម៉ែអត់ញ៊ាំនោះទេកូន។ ព្រោះថា ប្ដីហែងបានប្រាប់អាញថា បានអំបិលបុក ទើបអាញមក ដល់ឃើញត្រីខចឹង ម៉ែអត់ញ៊ាំទេ។ ចឹងម៉ែទៅលេងផ្ទះមីងហើយ នៅព្រែកថ្មី ដល់ពេលនោះ កូនស្រីរបស់ខ្ញុំក៏ថា ម៉ែខ្ញុំទៅដែរ!

ខ្ញុំក៏ឆ្លើយថា ទៅធ្វើអីទេកូន តែពេលល្ងាចម៉ែត្រលប់មកវិញហើយ ម៉ែទៅអត់យូរទេ រួចមកខ្ញុំក៏ជិះម៉ូតូជាមួយអាបងម្នាក់ទៀតមកផ្ទះប្អូន ស្រាប់តែប្ដីរបស់កូនស្រីខ្ញុំបានតេមកថា ម៉ាក់ ម៉ាក់មានឃើញប្រពន្ធខ្ញុំអត់? បាត់ប្រពន្ធខ្ញុំ ពីផ្ទះហើយទើបនាំគ្នាឆោឡោតែម្ដងទៅ”។ បន្ថែមពីលើនេះ លោកK01 ក៏បានភ្ជាប់សារមួយឃ្លាថា៖”លោកពូអាយុ៥៩ឆ្នាំ បានបាត់ប្រពពន្ធ អាយុ១៩ឆ្នាំ ហើយបើសិនជាបងប្អូនណាបានឃើញ សូមជួយផ្តល់ដំណឹងមកលោកតាមរយៈ 092 387 278 លោកពូនឹងជូនជាសាគុណយ៉ាងគាប់ចិត្ត”។

សូមទស្សនាវីដេអូខាងក្រោម

Leave a Reply

Your email address will not be published. Required fields are marked *