ដំណឹងល្អជួយស៊ែរបន្តផង!! ធនាគារជាតិ បង្ហាញពីក្រដាសប្រាក់រៀលមិនគ្រប់លក្ខណៈ ដែលអាចប្តូរយកថ្មីបាន…
ដើម្បីរក្សាគុណភាពប្រាក់រៀលក្នុងការចរាចរឲ្យបានស្អាត និងធានាផលប្រយោជន៍ជូនប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់ និងរក្សាទុកប្រាក់រៀល អគ្គបេឡា បានកំណត់នូវចំណុចមួយចំនួនសម្រាប់ធ្វើការពិនិត្យ និងប្តូរប្រាក់រៀលមិនគ្រប់លក្ខណៈ។
ការកំណត់បែបនេះ ដោយផ្អែកលើច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃធនាគារជាតិ នៃកម្ពុជា ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០១៩៦២៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ១៩៩៦ នៅត្រង់ចំពោះ ៥ មាត្រា ៥១ និងមាត្រា ៥៣។
ចំពោះក្រដាសប្រាក់រៀលមិនគ្រប់លក្ខណៈអាចប្តូរថ្មីបាន ដែលធនាគារជាតិ បង្ហាញនោះ មានសភាព ដូចជា ពុកផុយ ចាស់ ទក់ រហែក ដាច់ដោចច្រើនកន្លែង ជ្រួញ សរសេរគូសវាស លាបពណ៌ បិទផ្គុំគ្នា បោះត្រា បិទវត្ថុស្អិត ហើរពណ៌ ភ្លើងឆេះ កណ្តៀរកោរកណ្តុរកាត់ បាត់បង់រូបភាពដើម ឬបោះពុម្ពខុសបច្ចេកទេស។
ដូច្នេះ ដើម្បីឱ្យកាន់តែច្បាស់លើសេចក្តីលំអិតទាំងស្រុង សូមអាននូវខ្លឹមសារដូចខាងក្រោម៖