ស្រុកបន្ទាយស្រី ប្រែមុខមាត់ថ្មី ក្រោយមានផ្លូវកៅស៊ូអមដោយអំពូលភ្លើងសូឡាគ្រប់ផ្ទះ ក្រោមយុទ្ធនាការ “ផ្ទះ១ អំពូល១” របស់លោកអភិបាលស្រុកវ័យក្មេងថ្មី…(មានវីដេអូ)

លោក​ ឃឹម​ ហ្វីណង់​ អភិបាលស្រុកបន្ទាយស្រី ដែលបានចូលកាន់ដំណែងកាលពីខែតុលា​ ឆ្នាំ​២០១៩​ កន្លងទៅ ទោះបីជាទើបចូលកាន់ដំណែងជាអភិបាលស្រុកថ្មីក្តី តែលោកបានព្យាយាមកែប្រែ និងអភិវឌ្ឍស្រុកបន្ទាយស្រី ឲ្យកាន់តែរីកចំរើន និងផ្លាស់ប្តូរមុខមាត់ថ្មី។ ជាក់ស្តែង

លោកបាន បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរ​ការ​សាកល្បង យុទ្ធនាការ​ផ្ទះ​១​អំពូល​១ នៅ​ក្នុង​ភូមិ​ព្រះ​ដាក់ ដែល​ជា​ភូមិ​ធំ​ជាង​គេ​នៃ​ស្រុក​បន្ទាយ​ស្រី ដោយ​រដ្ឋបាល​ស្រុក ​ត្រូវ​បំពាក់​អំពូល​សូឡា​៥១៨​ឈុត នៅ​មុខ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន៥១៨​ខ្នង​។ ការ​បំពាក់​អំពូលសូឡា​នេះ បានការឧបត្ថម្ភពី​វិស័យ​ឯកជន​។

ដោយឡែកក្រោយពីយុទ្ធនាការនេះបានដំណើរការ នៅថ្ងៃនេះលោកបានបង្ហោះរូបប៉ុន្មានសន្លឹកត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសបុកចាប់អារម្មណ៍ជាខ្លាំង នូវរូបថតអំពូលភ្លើងសូឡាភ្លឺយ៉ាងអញ្ចាចអមសងខាងផ្លូវកៅស៊ូ ជាមួយសារយ៉ាងដូច្នេះថា៖ ពេលនេះ! ម៉ោងនេះ! នៅព្រះ

ដាក់យើងហ្នឹង! សូមស្វាគមន៍សាធារណៈជនចំពោះការមកដល់ភូមិព្រះដាក់, ភូមិសាកល្បងនៃយុទ្ធនាការ “ផ្ទះ១ អំពូល១”។ សង្ឃឹមថាយើងទាំងអស់គ្នានឹងចូលរួមថែរក្សាដើម្បីភាពយូរអង្វែងនៃផលប្រយោជន៍រួមនៅក្នុងសហគមន៍របស់យើង។ អ្នកណាថាភូមិឃុំជនបទមិនអាចសុីវិល័យបាន?!#អរគុណសន្តិភាព

មានវីដេអូខាងក្រោមនេះ

Leave a Reply

Your email address will not be published. Required fields are marked *