ចូលរួមគំាទ្រផង!! នេះជាសិល្ប:នៃការចាក់ធាងដូង ឬ ក៏ក្រងធាងដូង បើយើងមិនធ្វើវាទេ វានឹងបាត់បង់បន្តិចម្តងៗ , ខ្ញុំចង់អភិរក្សអ្វីដែលជាមរតក បន្សល់ទុកពីដូនតាយើង…
នេះបើយោងតាមហ្វេសប៊ុករបស់ Visal SK បានបង្ហោះរូបភាពជាច្រើនសន្លឹកនៃការ ចាក់ធាងដូង ឬ ក៏ក្រងធាងដូង នៅសាកលវិទ្យាលយ័ ភូមិន្ទវិចិត្រសិល្បះ ដោយទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជនទូទៅ។ ម្ចាស់ហ្វេសប៊ុករូបនេះបានបញ្ជាក់បន្ថែមថា៖“នេះជាសិល្ប:នៃការចាក់ធាងដូង ឬ ក៏ក្រងធាងដូង នេះជាការងារដែលខ្ញុំបានធ្វើកន្លងមក សប្បាយចិត្តនិងធ្វើវា បើយើងមិនធ្វើវាទេ វានឹងបាត់បង់បន្តិចម្តងៗ។
ក្នុងនាមខ្ញុំជាកូនខ្មែរជំនាន់ក្រោយខ្ញុំចង់អភិរក្សអ្វីដែលជាមរតកបន្សល់ទុកពីដូនតាយើង”៕ដូចនេះសូមបងប្អូនកុំភ្លេចសូមជួយរួមគំាទ្រស្នាដៃកូនខ្មែររបស់យើងទុកជាមរតអោយកូនចៅជំនាន់ក្រោយបានដឹងនិងស្គាល់ផង។