ថ្លៃដល់ម្លឹង!! យន្តហោះដ្រូនស៊ើបការណ៍របស់ចិនធ្លាក់នៅខេត្តកោះកុង តម្លៃរហូតដល់…

ខេត្តកោះកុង ៖ ដ្រូនស៊ើបការណ៍ ១គ្រឿង ដែលធ្លាក់នៅចំណុចភូមិពាមកាយ ឃុំកោះស្តេច ស្រុកគិរីសាគរ កាលពីល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ត្រូវបានសមត្ថកិច្ចធ្វើការស្រាវជ្រាវដឹងថា វាជារបស់ប្រទេសចិន ហើយវាមានតម្លៃជាង១ពាន់លានរៀល។

គួរបញ្ជាក់ថា ដ្រូនស៊ើបការណ៍ ដែលធ្លាក់នៅកោះកុង មានទំហំ តួ ៥.១០ម៉ែត្រ ស្លាបសងខាង ៩.៦០ម៉ែត្រ ហើយក្រុមជំនាញបច្ចេកទេស បានសម្រេចដោះបំបែកតួខ្លួនចេញ ហើយបានដឹកជញ្ជូនយកមកភ្នំពេញ ដើម្បីធ្វើការស្រាវជ្រាវ។

តាមការស្រាវជ្រាវរបស់ទ័ពអាកាសកម្ពុជា បានបញ្ជាក់ថា ដ្រូននេះ មានតម្លៃចន្លោះពី ១០០០លានរៀល ទៅ១៣០០លានរៀល ម៉ាក Rainbow drone ផលិតនៅខែឧសភា ឆ្នាំ២០១៥ ផលិតដោយក្រុមហ៊ុន CASC (ក្រុមហ៊ុនចិន)។ ចំពោះមូលហេតុនៃការធ្លាក់នេះ ទំនង បណ្ដាលមកពីអស់ប្រេង៕

Leave a Reply

Your email address will not be published. Required fields are marked *