ចង់ដឹងទេថានារីហុងគ្រី និយាយអ្វីខ្លះពីប្រទេសកម្ពុជាយើង បន្ទាប់ពីនាងត្រូវបានចោរឆក់ទូរស័ព្ទ…

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះមាននារីហុងគ្រីម្នាក់ ជាអ្នកទេសចរណ៏បានមកធ្វើដំណើរកំសាន្តនៅប្រទេសកម្ពុជា ជាមួយគ្នានេះដែរនាងបានបង្ហោះសារមួយចំនួនទាក់ទង នឹងករណីបុរសម្នាក់ព្យាយាមលួចទូរស័ព្ទរបស់នាង ខណៈពេលដែលនាងកំពុងតែដើរកំសាន្តតាមដងផ្លូវ តែសំណាងល្អមានពូអ្នកបើកម៉ូតូកង់បី​ នឹងបុរសម្នាក់ទៀតបានជួយសង្រ្គោះដណ្ដើមទូរស័ព្ទពីចោរបានទាន់ពេល។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០ នៅចំណុចផ្លូវលេខ១៦៣ កែង២៧៦ ភូមិ៤ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ Peter Csilla Hajnalka ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិ ហង់គ្រី កាន់លិខិតឆ្លងដែនលេខ BH6380972 មុខរបរមេការភោជនីយដ្ឋាន បានមកកម្សាន្តនៅក្រុងភ្នំពេញ ក៏ត្រូវចោរឆក់ទូរស័ព្ទដៃម៉ាកសាំសុងកាឡាក់សុីអេ៦ ពណ៌ខ្មៅ ប៉ុន្តែត្រូវបានប្រជាពលរដ្ឋនៅក្បែរទីតាំងកើតហេតុជួយដេញ និងចាប់ចោរបានប្រគល់ជូនសមត្ថកិច្ច។

ដោយឡែកយោងតាមប្រភពហ្វេសប៊ុកគណនីរបស់នាងឈ្មោះ Csilla Péter បានបង្ហោះរូបមួយសន្លឹក ព្រមទាំងបានសរសេររៀបរាប់ជាភាសាអង់គ្លេស តែក្រុមការងាររបស់យើងសូមបកប្រែជូនតែម្ដងថា៖ «ខ្ញុំទើបតែត្រលប់មកពីស្ថានីយ៍ប៉ូលីសនៅក្នុងប្រទេសកម្ពុជា នេះគឺជាអ្វីដែលថ្ងៃផ្សងព្រេងរបស់ខ្ញុំបានចាប់ផ្ដើមម្តងទៀត។ ខ្ញុំទើបតែកត់សំគាល់ការបង្ហោះនេះមានប្រជាប្រិយភាពខ្លាំងណាស់។ សូមមេត្តាកុំផ្ញើសំណើមិត្តមកខ្ញុំ! ប្រសិនបើអ្នកចង់តាមដានដំណើរកំសាន្ដរបស់ខ្ញុំនៅទីនេះ instagram របស់ខ្ញុំសូមអរគុណចំពោះការយោគយល់។

បុរសម្នាក់បានព្យាយាមឆក់ទូរស័ព្ទរបស់ខ្ញុំ បន្ទាប់ពីខ្ញុំបានដើរកំសាន្ដតាមដងផ្លូវអស់រយៈពេលប្រហែលជា២០នាទី។ ពេលចោរឆក់ទូរស័ព្ទខ្ញុំ ខ្ញុំបានស្រែកហើយរត់តាមគាត់ ហើយខ្ញុំពិតជាមានសំណាងណាស់ … ដែលមានបុរសម្នាក់ជាអ្នករត់រ៉ឺម៉កកង់បី និងបុរសម្នាក់ទៀតជិះម៉ូតូស្កុបពី ពួកគាត់បានរត់ដេញតាមចោរភ្លាមៗ ដោយខ្ញុំមិនចាំបាច់សុំជំនួយអ្វីទាំងអស់។ នៅពេលដែលយើងទៅដល់ផ្លូវបំបែក បន្ទាប់មកអ្នកស្រុកបានប្រគល់ទូរស័ព្ទខ្ញុំត្រឡប់មកវិញ។

រឿងទាំងអស់នេះបានកើតឡើងនៅចំពោះមុខប៉ុស្ដិ៍ប៉ូលីសតែម្ដងដូច្នេះខ្ញុំអាចរាយការណ៍ពីចោរបានយ៉ាងងាយស្រួល: ប្រជាជននៅតាមផ្លូវបានវាយ ទាត់ធាក់ ចោរ ហើយបានបញ្ជូនចោរនោះចូលក្នុងការិយាល័យប៉ូលីស។ ដូចដែលពួកគេបាននិយាយថាចោរមានសំណាងដែលនៅជិតប៉ូលិស ព្រោះការដាក់ទណ្ឌកម្មពីប្រជាពលរដ្ឋវាយ៉ាប់ជាងនៅតុលាការទៅទៀត​»។ នេះគឺជារូបថតមួយសន្លឹកដែលខ្ញុំបានថតជាមួយប៉ូលីស បន្ទាប់ពីខ្ញុំបានទទួលទូរស័ព្ទវិញជាផ្លូវការ។ សូមអរគុណច្រើនចំពោះជំនួយទាំងអស់។ ប្រជាជនកម្ពុជាពិតជាអស្ចារ្យ ៕

ប្រភព៖ kbn

Leave a Reply

Your email address will not be published. Required fields are marked *