សុំជួយគាត់ផង!!! កីឡាករល្បុក្កតោម្នាក់ជួបគ្រោះថ្នាក់ធ្ងន់ធ្ងរគ្មានប្រាក់ព្យាបាល…
ភ្នំពេញ ៖ ផ្ទុះការចែករំលែក ជាមួយក្ដីអាណិតអាសូរពេញបណ្ដាញសង្គមទំនាក់ទំនង បន្ទាប់ពីគណនីហ្វេសប៊ុកមួយឈ្មោះ Thun Virakpor បានបង្ហោះរៀបរាប់ភ្ជាប់ទាំងរូបភាពដ៏រន្ធត់ ព្រមទទូចសុំសប្បុរសជនជិតឆ្ងាយមេត្តាជួយសង្រ្គោះ ខណៈកីឡាករល្បុក្កតោម្នាក់កំពុងតែមានទុក្ខក្នុងគ្រួសារ ជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ឯប្រាក់ព្យាបាលគ្មាន។
ដោយម្ចាស់គណនីខាងលើ បានបង្ហាញសំណេរឱ្យដឹងយ៉ាងដូច្នេះថា «ខ្ញុំមិនដែលសុំអ្វីពីអ្នកទាំងអស់ទេ តែម្ដងនេះខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាដែលជា friends នៅក្នុងហ្វេសបុកនេះ ជួយស៊ែរដើម្បីឲ្យដល់សប្បុរសជនដែលចង់ជួយគាត់ផង គាត់ឈ្មោះ វ៉ាន់ថា (អថ័ន រាជសីហ៍) គាត់គឺជា អ្នកល្បុក្កតោម្នាក់ហើយក៏ជារាមច្បងរបស់ខ្ញុំដែរ គាត់ស្រឡាញ់ល្បុក្កតោណាស់ មិនថាគាត់រវល់ ឬពិបាកខ្លាំងប៉ុណ្ណាក៏គាត់មិនទៅណាចោលល្បុក្កតោដែរ គាត់ជាមេគ្រួសារ គាត់រ៉ាប់រងច្រើន ព្រោះគាត់មានសមាជិកគ្រួសារច្រើន តែពេលនេះគាត់បានជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរ ហើយគ្មានថវិការគ្រប់គ្រាន់សម្រាប់ព្យាបាល សូមបងប្អូនជួយគាត់ផង ទោះតិចក្ដីច្រើនក្ដីក៏ជាទឹកចិត្ត គាត់កំពុងសម្រាកនៅមន្ទីរពេទ្យលោកសង្ឃលេខទូរស័ព្ទខាងគ្រួសារគាត់ ០៨៧៦៥៥៣៤៤ សូមអរគុណ»៕
ប្រភព៖ daranews