ស៊ែរឲ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ផង! នោះហើយជាវីរនារីខ្មែរ ជំនាន់មុន កញ្ញា​​ ឌៀប វណ្ណដារ៉ា ជាវីរះនារីក្លាហានដែលបានពលីជីវិតកាន់កាំភ្លើងការ៉ាប៊ីនM2 ការពារវិទ្យាល័យសៀមរាប ពេល…

ហ្វេសប៊ុក ៖ នេះបើយោងទៅតាមការបង្ហោះរៀបរាប់ពីសំណាក់ហ្វេសប៊ុកឈ្មោះថា Pheakdey App បានធ្វើការលើកឡើងឲ្យដឹងថា ៖ នេះជារូបកញ្ញាឌៀប វណ្ណដារ៉ា វីរនារីក្លាហានដែលបានពលីជីវិតកាន់កាំភ្លើងការ៉ាប៊ីនM2 ការពារវិទ្យាល័យសៀមរាបជាមួយយុវសិស្សប្រមាណ៧នាក់ ពេលយៀកកុងវាយឆ្មក់កណ្តាលអាធ្រាត្រឆ្នាំ១៩៧០។សពនាងត្រូវគេហែរមកទីក្រុងភ្នំពេញ រួចបូជានៅវិទ្យាល័យក្បាលថ្នល់។

របបលន់នល់បំរុងនឹងបញ្ចេញក្រដាស់ប្រាក់១០០០រៀលមានរូបនាងក្នុងវ័យជំទង់ តែសហរដ្ឋអាមេរិកហាម ដើម្បីការពារអតិផរណាកុំឱ្យធ្ងន់ធ្ងរពេក។ កវីម៉ាឡៅពីបានសរសេរចំរៀងមួយបទអំពីនាង ឱ្យលោកសុិន សុីសាមុតច្រៀង តែបទនេះបានបាត់បង់ទៅហើយ។

ចង់ជ្រាបច្បាស់ អាចរកអានប្រលោមលោករបស់លោកតាំងវស្សា ក្នុងសង្គមមនុស្សមានឈ្មោះជាស្រី ស្រឡាញ់ទឹកដីដូចឌៀបវណ្ណដារ៉ា វិញ្ញាណក្ខ័ន្ធនាងស្រែកផ្តាំខ្មែរថា សូមជាតិខេមរាសងឈាមឱ្យផង៕

Leave a Reply

Your email address will not be published. Required fields are marked *