ស៊ែរឲ្យកូនខ្មែរជួយផង!! សុំម្នាក់ ១ រយរៀលក៏បានដែរ សិស្សសាលា «ជប់កំភ្លឹង» ខ្វះអគារសិក្សា និងសម្ភារៈ គ្រូប្រកាសសុំ…
ភ្នំពេញ ៖ ថ្មីៗនេះលើគណនីហ្វេសប៊ុកមួយឈ្មោះ LY Phirun បានបង្ហោះសារស្ដីពីការស្វែងរកនូវការសង្រ្គោះចំពោះសិស្សសាលាបឋមសិក្សា «កំភ្លឹង» ដែលមានការខ្វះខាតខ្លាំងក្នុងការសិក្សាក្នុងសំណេរឲ្យដឹងថា «ដោយមានការសំណូមពរពីលោកនាយកសាលា ក៏ដូចជាលោកគ្រូអ្នកគ្រូនៅសាលា ជប់កាំ ភ្លើ ង ស្ថិតនៅ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប អំពីកង្វះខាតក្នុងការសិក្សារក៏ដូចជាបង្រៀនផងនោះ ក្រុមយើងខ្ញុំដែលជាក្រុមស្ម័គ្រចិត្ត ក៏សូមអំពាវនាវក៏ដូចជាការស្នើសុំដល់សប្បុរសជន ទាំងក្នុង និងក្រៅប្រទេស មេត្តាផ្តល់ជូននូវជំនួយមនុស្សធម៌ដល់ប្អូនៗសិស្សានុសិស្សផង»។
បន្ថែមលើសេចក្ដីប្រកាសច្បាស់ឥតបន្លំនេះប្រភពខាងលើក៏បានភ្ជាប់នូវលិខិតមានទាំងហត្ថលេខាចេញដោយនាយកសាលា ព្រមដោយវិធីក្នុងការឧបត្ថម្ភក្នុងការរៀបរាប់ថា «សប្បុរសជនអាចចូលរួមជួយជាជំនួយមនុស្សធម៌បានដូចជាសម្ភារសិក្សា មធ្យោបាយធ្វើដំណើរ ឬក៏ជាថវិកាក៏បាន ក្រុមយើងខ្ញុំនឹងពាំនាំនូវជំនួយមនុស្សធម៌ទាំងអស់របស់សប្បុរសជនទៅចែកជូនដល់ដៃពួកគាត់ដោយពុំអោយបាត់១កាក់១សេនឡើយ។ ថ្ងៃបញ្ចប់ទទួលជំនួយ ថ្ងៃទី ៣០ ខែមករា ឆ្នាំ ២០២០ ថ្ងៃចេញដំណើរ ថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២០ លេខទូរស័ព្ទទំនាក់ទំនងផ្តល់ជំនួយ 099 454 686/ 012 841 335/ 099 686 626/ 010 992 122 លេខកុងABA 000 200 879 LYPHIRUN សូមអរគុណ»។
daranews