យស៊ែរឲ្យគាត់មួយផង!! គាត់បានភ្លេចកាបូបនៅលេី PassApp ដោយនៅក្នុងកាបូបមានរបស់សំខាន់ៗមិនអាចខ្វះបានមានដូចជា…

កាលពីម្សិលមិញនេះ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២០ នារីម្នាក់ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Ratana Kem បានហៅ ម៉ូតូកង់៣ឥណ្ឌា (PassApp) តាមដងផ្លូវ ដោយមិនចាំស្លាកលេខ នៅពេលដល់គោលដៅ ដែលត្រូវចុះ ស្រាប់តែបានភ្លេចសម្ភារៈ រួមជាមួយឯកសារសំខាន់មួយចំនួនទៀត នៅលើម៉ូតូកង់បីនោះ។

ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”ដំណឹងស្វែងរករបស់! នាងខ្ញុំបានភ្លេចកាបូបមួយនៅលើ PassApp មានរបស់នៅក្នុងហ្នឹង ដូចជា PassPort ២ក្បាល​ឈ្មោះ Kem Ratana+ Mak Vuthy កុំព្យូទ័រមួយគ្រឿង ដែលមានឯកសារសំខាន់ៗ,សៀវភៅគ្រួសារ,​ប្លង់ដី,សំបុត្រកំណើត នឹងឯកសារជាច្រើនទៀត គោលដៅជិះពីការ៉ាស់សាំង​ Total រ៉ារទេះភ្លើង មកក្រុមហ៊ុនហុីម៉ាវ៉ារី

ជាប់សណ្ធាគារកាំបូឌីយ៉ាណា ដើម្បីបំពេញបែបបទទៅប្រទេសរុស្សី បើបងប្អូនខាងផាស់អាប់បានឃើញ សូមប្រគល់អោយនាងខ្ញុំវិញផង​ នាងខ្ញុំនឹងមានជាសារគុណជូន លេខទូរស័ព្ទទំនាក់ទំនង 012 92 91 03 / 012 39 57 37 / 010 47 67 12 សូមអរគុណ។ បញ្ជាក់៖ ដោយសារនាងខ្ញុំហៅតាមដៃទើបមិនមានលេខទំនាក់ទំនងផាស់អាប់”។

Leave a Reply

Your email address will not be published. Required fields are marked *