ដូចឲ្យដឹងមុន!! និស្សិតពេទ្យសុំឲ្យបងប្រុសម្នាក់ធ្វើបទ វិប្បដិសារីសម្ផស្បភួង ជាច្រើនដង ប៉ុន្តែគាត់មិនព្រម ព្រោះបទនេះនិយាយពីការស្លាប់រស់ តែទីបំផុតរឿងរ៉ាវនេះនៅតែកេីតឡើងមែន… (មានវីដេអូ)
កាលពីយប់ម្សិលមិញ ថ្ងៃទី១៦ខែមករា ឆ្នាំ២០២០ បានផ្ទុះរឿងរ៉ាវដ៏កក្រើកមួយ ក្រោយពីប្រទះឃើញសាកសពនារីមួយរូប ដេកស្លា ប់ក្នុងលំនៅដ្ឋានមួយកន្លែង បង្កភាពភ្ញាក់ផ្អើល ដល់ប្រជាពលរដ្ឋគ្រប់គ្នា។ក្នុងនោះដែរ តាមប្រភពកន្លែងកើតហេតុបានបញ្ជាក់ថា នារីរងគ្រោះមានឈ្មោះថា ស៊ុន ឌីណា ភេទស្រី អាយុ២៦ឆ្នាំ ត្រូវបានស្គាល់ថា ជានិស្សិតពេទ្យ និងអ្នកលក់គ្រឿងក្រអូបក្នុងអនឡាញផងដែរ។
មកដល់ពេលនេះសមត្ថកិច្ចបានអាចកំនត់អត្តសញ្ញាណជនជនសង្ស័យបានហើយ ដែលមានឈ្មោះថា យឺន វណ្ណដេត អាយុ២៦ឆ្នាំ ជានាយទាហាន នៅអង្គភាព ង៧០ បច្ចុប្បន្ន មានឋានន្តរស័ក្តវរសេនីយត្រី។
គួរបញ្ជាក់ថាជនសង្ស័យ និងនារីរងគ្រោះ គឺជាគូដណ្តឹងនឹងគ្នា ហើយត្រៀមចូលរោងការនៅខែមីនាខាងមុខនេះហើយ ចំនែកឯផ្ទះនៅកន្លែងកើតហេតុគឺជាចំណងដៃរបស់ឪពុកម្តាយសម្រាប់អោយពួកគេរស់នៅជាមួយគ្នាពេលរៀបមង្គលការរួច។ដោយឡែកយោងតាមគណនីហ្វេសបុកឈ្មោះ Mrr Rak បានបង្ហោះវីដេអូចម្រៀងមួយដែលជនរងគ្រោះតែងតែសុំឲ្យធ្វើអោយ ពេលកញ្ញានៅរ ស់ ប៉ុន្តែបងប្រុសមិនចង់ធ្វើឲ្យ ព្រោះគិតថាជាបទមិនល្អ ក្នុងនោះលោកបានបញ្ជាប់ថា: បទវិប្បដិសារីសម្ផស្បភួង បទនេះហេីយដែលប្អូនស្រីសុំអោយបងធ្វើអោយច្រើនដងមកហើយ តែបងមិនធ្វើដាច់ខាតព្រោះបទនេះគឺទាក់ទងនឹងការស្លា ប់រស់ តែទីបំផុតរឿងរ៉ាវនេះនៅតែកេីតឡើង😪 ថ្ងៃនេះបងសម្រេចចិត្តធ្វើបទនេះអោយអូនចុះ😪 ជាចុងក្រោយសូមអោយប្អូនស្រីទៅអោយបានសុខ សូមចូលរួមរំលែកទុក្ខដល់គ្រួសាររបស់ប្អូន ដែលបាត់បង់កូនល្អមនុស្សល្អពូកែម្នាក់ក្នុងគ្រួសារ មានជាតិក្រោយសុំធ្វើជាមិត្តភ័ក្តិល្អបងប្អូនល្អនិងគ្នាទៀត🙏😪៕
សូមទស្សនាវីដេអូខាងក្រោមនេះ