ប្រពៃណាស់!! ក្រុមហ៊ុនមួយបានប្រកាសអញ្ជើញមនុស្សចាស់ៗដែលជាជនជាតិខ្មែរឲ្យធ្វើដំណើរកំសាន្ដទៅលេងអង្គរវត្តដោយមិនគិតថ្លៃ…
ដោយយោងតាមគណនីហ្វេសប៊ុកមួយដែលមានឈ្មោះថា «លោក មហា» បានបង្ហោះ និងសរសេររៀបរ៉ាប់ថា៖« ដំណឹងល្អ #ជួយShareបន្តផង សម្រាប់ លោកតា លោកយាក្រីក្រ ធ្វើដំណើរកំសាន្ដទៅលេងអង្គរវត្តខេត្ដសៀមរាប មិនគិតថ្លៃ
អង្គរវត្តជាក្តីស្រមៃរបស់ខ្ញុំ ANGKOR WAT IS MY DREAM (ឆ្នាំទី៤) ទេពអប្សរនឹងរៀបចំកម្មវីធីពិសេសជាលើកទី៤ ហើយ សំរាប់លោកតាលោកយាយចំនួន២៥០នាក់ នៅតាមបណ្តាខេត្តផ្សេងៗ ធ្វើដំណើរកំសាន្តទៅលេងប្រាសាទអង្គរវត្ត រយៈពេល ២យប់៣ថ្ងៃ ចាប់ពីថ្ងៃទី ០៤-០៥-០៦ មេសា ២០២០ ដោយមិនគិតប្រាក់ទាំងអស់ រួមទាំងការធ្វើដំណើរ ការស្នាក់នៅ និង ការទទួលទានអាហារបីពេល។
ក្រុមហ៊ុនទេពអប្សរ នឹងរៀបចំកម្មវីធីមួយនេះដើម្បីជូនពលរដ្ឋក្រីក្រ ដែលពុំដែលបានទៅលេងអង្គរសោះក្នុងមួយឆាកជីវិត ដើម្បីជួយអោយក្តីស្រមៃរបស់ពួកគាត់បានសម្រេច។ពួកគាត់ចង់ទៅលេងអង្គរណាស់តែគ្មានលទ្ធភាព ដោយឡែកពួកយើងមួយថ្ងៃៗ គិតតែពីការរកស៊ី ប្រគួតប្រជែងមិនចេះចប់ តែពលរដ្ឋក្រីក្រ មានក្តីប្រាថ្នាធំមួយ គឺចង់ស្គាល់អង្គរវត្តអោយបានមួយដងក្នុងមួយជីវិតនេះ តែដោយមានជីវភាពលំបាក ពួកគាត់មិនអាចទៅលេងបានទេ។ដូច្នេះពួកយើងនឹងរួបរួមគ្នាដើម្បីសម្រេចគោលបំណងមួយនេះ។សេចក្តីស្រលាញ់ សេចក្តីមេត្តា និង ការលះបង់តិចតួចពិតជាមានន័យណាស់សំរាប់ពួកគាត់។
ក្រុមការងារយើងខ្ញុំនឹងទទួលការចុះឈ្មោះចាប់ពីថ្ងៃនេះតទៅ៖ លក្ខខ័ណ្ឌចុះឈ្មោះ មាន៖ -ឈ្មោះ -អាយុ (ចាប់ពី ៥០-៦៥ ឆ្នាំ) -លេខទូរស័ព្ទទំនាក់ទំនងចំនួន ២ លេខ -ថតចំលងអត្តសញ្ញាណប័ណ្ណ ឬ សៀវភៅគ្រួសារ -ការធានារពីគ្រួសារអំពីរបញ្ហាសុខភាពរបស់គាត់ -ជាពលរដ្ឋក្រីក្រពិតប្រាកដ -ប័ណ្ណជនក្រីក្រ (បើមាន)
លេខទូរស័ព្ទសំរាប់ការចុះឈ្មោះ និងទំនាក់ទំនងព័ត៌មានបន្ថែម៖ 078 999 331 ចំពោះសប្បុរសជនដែលចង់ចូលរួមមូលនិធិ ចំពោះកម្មវិធីនេះសូមទំនាក់ទំនងតាមរយៈទូរស័ព្ទលេខ៖ 078 999 227 សូមចែករំលែកព័ត៌មាននេះដើម្បីដល់ពលរដ្ឋក្រីក្រ សូមអរគុណ ពីទេពអប្សរវីសា!»៕