ស៊ែរយកតែបុណ្យក៏បានដែរ!! ម្តាយរបស់ព្រះអង្គ មានជម្ងឺប៉ះពាល់បេះដូង និងសួតត្រូវជិះទូកយកទៅពេទ្យខេត្តក្រចេះ កំពុងខ្វះខាតខ្លាំងណាស់
ដោយយោងតាមគណនីហ្វេសប៊ុកដែលព្រះតេជគុណដែលមានឈ្មោះថា Yin Vay បានធ្វើការបង្ហោះសារភ្ជាប់មកជាមួយនឹងរូបភាពដ៏គួរឲ្យអាណិតរបស់ក្រុមគ្រួសារមួយដែលមានផ្ទះជិតនឹងទន្លេ ដោយសរសេររៀបរាប់និង លើកឡើងយ៉ាងដូច្នេះថា៖
«សូមមេត្តាជួយShareយកបុណ្យផង សូមសប្បុរសមេត្តាជួយដល់ញោមស្រីបង្កើតព្រះអង្គបៀន យ៉ាវ កំពុងតែមានជំងឺធ្ងន់ធ្ងរប៉ះពាល់បេះដូងនិងសួត ហើយឥឡូវនេះកំពុងព្យាបាលបន្ទាន់ទៅមន្ទីរពេទ្យខេត្តក្រចេះ ព្រះអង្គកំពុងខ្វះខាតថវិកាសម្រាប់ការព្យាបាលញោមស្រី ណាមួយជីវភាពក្រីក្រណាស់ ។ សម្រាប់ការឧបត្ថម្ភសូមទំនាក់ទំនងលេខទួរសព្ទ 098 700 990 017 76 44 44 010253586 សូមអរព្រះគុណ និងអរគុណ»។
បន្ទាប់ពីបង្ហោះបែបនេះមក ស្រាប់តែមានបងប្អូនស្រីប្រុសជាច្រើនមានការអាណិតអាសូរជាខ្លាំងពន់ពេក ដោយបានធ្វើការស៊ែរចែករំលែកក្រែងមានអ្នកចិត្តបុណ្យជួយដល់គាត់ និងខ្លះទៀតបានបង្ហាញអារម្មណ៍ក្តីអាណិតអាសូរតាមរយះការខំមិននេះផងដែរ៕ សូមទស្សនារូបភាពនៅខាងក្រោម៖