សូមបងប្អូន ចូលរួមអភិរក្សសត្វព្រៃទាំងអស់គ្នា!! សត្វស្លាប៣៤ប្រភេទប្រមាណ៩០០ ក្បាល ក្នុងតំបន់រ៉ាមសារស្ទឹងសែនត្រូវបានប្រទះឃើញ

រាជធានីភ្នំពេញ៖ សត្វស្លាបចំនួន ៣៤ប្រភេទត្រូវបានប្រទះឃើញ ក្នុងតំបន់រ៉ាមសារស្ទឹងសែនក្នុងនោះរួមមាន៖ សត្វត្រដក់តូច៦ក្បាល ចង្កៀលខ្យងប្រមាណ៩០០ ក្បាល ស្មោញ អកត្រីក្បាលប្រផេះ និងទោមជាដើម។

បើតតាមហ្វេសប៊ុករបស់ BirdLife បានឲ្យដឹងថា ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ការធ្វើជំរឿនសត្វស្លាបអាស៊ីលើកដំបូងក្នុងតំបន់រ៉ាមសារស្ទឹងសែន។ សកម្មភាពនេះដឹកនាំដោយក្រុមការងារអង្គការ BirdLife ដោយសហការជាមួយក្រុមឩទ្យានុរក្សប្រចាំការក្នុងតំបន់ដោយប្រើរយៈពេលប្រមាណ ៨ម៉ោង ចាប់ផ្តើមពីម៉ោង ៧:៣០ព្រឹក។ សត្វស្លាបចំនួន ៣៤ប្រភេទត្រូវបានប្រទះឃើញ ក្នុងនោះរួមមាន៖ សត្វត្រដក់តូច៦ក្បាល ចង្កៀលខ្យងប្រមាណ៩០០ ក្បាល ស្មោញ អកត្រីក្បាលប្រផេះ និងទោមជាដើម។

ដើមឆ្នាំ២០២០ នេះតំបន់ហាក់អាចទាក់ទាញប្រភេទសត្វស្លាបបានច្រើនជាងឆ្នាំមុនៗ ដែលជាសញ្ញាវិជ្ជមានមួយសម្រាប់ក្រុមការងារក្នុងការបន្តការអង្កេតតាមដានបន្ថែមទៀតផងដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *