ក្រុមគ្រួសារយុវតីទាំង៤ចូលគ្នា បង់២,០០០ដុល្លារ ដើម្បីបញ្ចប់រឿងព្រួតវាយប្អូនស្រី!!!(មានវីដេអូ)
រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១៧ មករា ២០២០ តាមរយៈហ្វេសប៊ុកផេករបស់ Satawath FC 20Satawath FC 20 បានធ្វើការសម្ភាសន៍ផ្សាយផ្ទាល់ ជាមួយក្រុមគ្រួសារ ក្មេងស្រីរងគ្រោះម្នាក់ ដែលជាសិស្សរៀននៅសាលាវិទ្យាល័យផ្សារដើមថ្កូវ ត្រូវបានក្រុមយុវតីសិស្សសាលា៤នាក់ ព្រួតគ្នាវាយធ្វើបាបក្នុងថ្ងៃដែលគ្រូៗរវល់កំពុងតែប្រជុំ ។
តាមរយៈកិច្ចសម្ភាសន៍នោះ បានផ្សាយអោយដឹងថា អាណាព្យាបាលភាគីក្រុមយុវតីជនដៃដល់ជាសិស្សសាលាទាំង៤នាក់ បានសម្របសម្រួលសងសំណងចំនួន ២,០០០ដុល្លារសហរដ្ឋអាមេរិក ដើម្បីបញ្ជប់រឿង ។សូមជម្រាបថា ក្រោយមានការផ្សព្វផ្សាយ និងចែកចាយជាបន្តបន្ទាប់នូវវីដេអូខ្លីបទី១ និងទី២ ដែលបង្ហាញពីសកម្មភាពសិស្សសាលាមួយក្រុម ព្រួតគ្នាទាត់ធាក់សិស្សស្រីម្នាក់ និងជេរប្រទេចដូចសត្វធាតុនោះ សមត្ថកិច្ចបានស្រាវជ្រាវឃើញថា សកម្មភាពហិង្សានោះកើតឡើង នៅវិទ្យាល័យផ្សារដើមថ្កូវ ក្នុងខណ្ឌចំការមន ហើយបានស្វះស្វែងរកជនរងគ្រោះ និងជនដៃដល់ ដើម្បីធ្វើការដោះស្រាយ និងចាត់វិធានការតាមច្បាប់ ។
ករណីហិង្សានេះ កើតឡើងកាលពីរសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៩ នៅក្នុងវិទ្យាល័យផ្សារដើមថ្កូវ ។ បន្ទាប់វាយដំលើរាងកាយ ដោយប្រើជើងធាក់ខ្លួន និងចំក្បាលរួចមក ក្រុមជនបង្កបានគំរាមដល់ជនរងគ្រោះថែមទៀត។ ចំណែកជនរងគ្រោះមិនបានទៅរៀនទេ ព្រោះខ្លួនប្រាណជ្រាំពេញខ្លួមប្រាណទាំងអស់។ជនរងគ្រោះរៀនថ្នាក់ទី៨ ឈ្មោះ ស.ក.ម អាយុ១៦ឆ្នាំ ស្នាក់នៅសង្កាត់ផ្សារដើមថ្កូវ ។ ចំណែកក្រុមជនបង្កមានគ្នា៤នាក់ រៀនថ្នាក់ទី៩ម្នាក់ ដោយហៅបក្ខពួកពីខាងក្រៅស្រីវិទ្យាល័យផ្សេងចំនួន ៣ទៀត មកវាយលើជនរងគ្រោះថែមទៀត។