ជួយស៊ែរឲ្យក្មេងខ្មែរដទៃឃើញផង!! យុវតីមកពីវិទ្យាល័យមេសាង បានយកឈ្នះមេដៃប្រាក់អន្តរជាតិផ្នែកគណិតវិទ្យាអូឡាំពិក…
ដូចដែលបានដឹងហើយប៉ុន្មានថ្ងៃមកនេះ ព័ត៌មានកក្រើកពេញបណ្តាញសង្គមហ្វេសបុក ក្រោយពីលេចចេញវីដេអូយុវតីម្នាក់ ដែលអ្នកប្រើប្រាស់បណ្ដាញសង្គមឲ្យរហ័សនាម ថា «បងធំមេសាង» ក្រោយយុវតីនោះមានបក្ខពួកជាច្រើននាក់ បានស្ទាក់ម៉ូតូរបស់យុវតីចំនួន ៤នាក់ផ្សេងទៀត ដែលអះអាងថា ជាអ្នកមកពីស្រុកផ្សេង មិនមែននៅស្រុកមេសាងនោះទេ។ យុវតីម្នាក់នោះជាសិស្សថ្នាក់ទី១១ នៅវិទ្យាល័យមេសាង ហើយថ្ងៃកើតហេតុនោះ តាំងពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២០។
ដោយឡែកមិនឲ្យខូចឈ្មោះអ្នកមេសាង នៅថ្ងៃនេះយុវតីមកពីសាលាដូចគ្នា វិទ្យាល័យមេសាង បាននាំយកមោទនភាព កិត្តិយសជូនសាលាដោយបានឈ្នះមេដៃប្រាក់អូឡាំពិកសិស្សពូកែគណិតវិទ្យា ពីប្រទេសថៃ នេះបើតាមគណនេយ្យហ្វេសបុកព្រះតេជគុណ ព្រះគ្រូសរណវិមុត្តិញាណ ភាន មករា បានបង្ហោះរូបប្អូនស្រី និងសារយ៉ាងដូច្នេះថា៖ ចាំមេីលអ្នកណាខ្លះហ៊ានស៊ែចែករំលែក រឿងល្អនេះ !កូនសិស្សវិទ្យាល័យមេសាង ស្រុកមេសាង ខេត្តព្រៃវែង ជ័យលាភី គណិតវិទ្យាអូឡាំពិកអន្តរជាតិ