ជួយស៊ែររំលែកឲ្យដល់អ្នកមានបញ្ហាភ្មែកដឹងផង!! គ្រូពេទ្យកម្ពុជា និងគុយវ៉ែត ព្យាបាលភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ…

បានបុណ្យច្រើនណាស់! គ្រូពេទ្យកម្ពុជា និងគុយវ៉ែត ព្យាបាលភ្នែកដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ…នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ថ្នាក់ដឹកនាំពាក់ព័ន្ធបានចូលរួមកម្មវិធីដំណើរការគម្រោងវះកាត់ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋទូទៅចំនួន ២៥០ នាក់ ដែលនឹងព្យាបាលចាប់ពីថ្ងៃទី១៥-៣០ ខែមករា ឆ្នាំ២០២០ នៅមន្ទីរពេទ្យភ្នែកកម្ពុជា ស្ថិតនៅសង្កាត់និរោធ ខណ្ឌច្បារអំពៅរាជធានីភ្នំពេញ។គម្រោងនេះរៀបចំដោយ អង្គការមូលនិធិអាស៊ាន ដើម្បីអប់រំ និងការអភិវឌ្ឍ សហការជាមួយពេទ្យភ្នែកកម្ពុជា ក្រោមការឧបត្ថម្ភដោយសមាគមសប្បុរសធម៌អាន់ណាយ៉ាត នៃប្រទេសគុយវែត ដែលមានអ្នកជំងឺភ្នែកមកទទួលសេវាព្យាបាលចំនួន ២៥០នាក់ មកពីបណ្តាខេត្តមួយចំនួន និងរាជធានីភ្នំពេញ៕

Leave a Reply

Your email address will not be published.