ភ្លែកភ្នែកកម្របានឃេីញណាស់!! ថ្ងៃការមិត្តភ័ក្តិម្តង លេងស្ទីលថតរូបជួបជុំគ្នាម៉ាអស់ដៃតែម្តង ថាមិនជាសប្បាយមួយម៉ាត់មក…
ចំពោះជនជាតិខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍គឺជាព្រឹត្តិការណ៍ដ៏សំខាន់បំផុតក្នុងឆាកជីវិតមនុស្សគ្រប់រូប ដោយមុននឹងឈានដល់ការរៀបអាពាហ៍ពិពាហ៍ យុវជន យុវតីខ្មែរ តែងតែស្វែងយល់ពីចិត្តគ្នាទៅវិញទៅមក និងមានគូស្នេហ៍មួយចំនួនទៀតបានតស៊ូនូវឧបសគ្គ និងដោះស្រាយបញ្ហាជាច្រើនរួមគ្នា ទម្រាំមានថ្ងៃដ៏ពិសេសនេះ។
ដោយឡែក ក្រឡេកមកមេីលពីពិធីរៀបមង្គលការរបស់គូស្វាមីភរិយាថ្មីថ្មោងមួយគូនេះ ដែលទទួលបាននូវភាពទាក់ទាញ ក៏ដូចជាការចាប់អារម្មណ៍យ៉ាងខ្លាំងពីមជ្ឈដ្ឋានមហាជនជាច្រើន ខណៈដែលមានមិត្តភ័ក្តិរបស់កូនកំលោះនិងកូនក្រមុំជាច្រើននាក់បានចូលរួម និងបានថតរូបជួបជុំគ្នាជាមួយសម្លៀកបំពាក់បែបប្រពៃណីខ្មែរដ៏ស្រស់ស្អាត បូករួមជាមួយស្ទីលប្លែកៗយ៉ាងរីករាយតែម្តង។
សូមជម្រាបថា កូនកំលោះមានឈ្មោះ ជា ទ្រី និងកូនក្រមុំមានឈ្មោះ ម៉ោញ និសា ហេីយចំពោះពិធីមង្គលការនេះត្រូវបានប្រព្រឹត្តិធ្វើឡើយកាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នេះ។ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Bro Na ដែលជាមិត្តភ័ក្តិកូនកំលោះក្រមុំ បានមានការលេីកឡេីងយ៉ាងខ្លីថា៖«ថ្ងៃការមិត្តភក្ដិសុំម៉ាអស់ដៃ»។
ទន្ទឹមនឹងនេះដែរ មហាជនជាច្រើនក៏បានចូលរួមអបអរសាទរ ក៏ដូចជាជូនពរដល់អ្នកទាំង២ អោយទទួលបាននូវសុភមង្គលយ៉ាងពិតប្រាកដ រកទទួលទានមានបាន និងស្រលាញ់គ្នាជារៀងរហូតផងដែរ។ កុំឲ្យខាតពេលយូរ សូមប្រិយមិត្តរីករាយទស្សនានូវទិដ្ឋភាពទាំងស្រុងក្នុងកម្មវិធីរៀបមង្គលការនេះដូចតទៅ។
khosja