អាណិតខ្លាំងណាស់ មិនគួរសោះ!!! តារាសម្តែង ឡោម លក្ខិណា ទ្រហ៊ោយំប្រាប់ ស្រីអូន ថា៖…(មានវីដេអូ)
នាថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២០ គេប្រទះឃើញ តារាសម្តែង និងជាតារាចម្រៀងស្រី ឡោម លក្ខិណា បានបង្ហោះសារដ៏រន្ធត់មួយក្នុងហ្វេសប៊ុករបស់ខ្លួន ជាមួយការរៀបរាប់គួរឲ្យអាណិតខ្លោចចិត្ត ដោយស្វាមីខ្លួនទទួលមរណភាព ដោយគ្រោះថ្នាក់ចរាចរណ៍។ លក្ខិណាបានបញ្ជាក់បន្ថែមថា៖
“យើងខ្ញុំជាក្រុមគ្រួសារនៃសព លោក PISETH PA ដែលបានទទួលមរណភាព នៅថ្ងៃ ទី ១៦ ខែមករា ឆ្នាំ២០២០ ដោយគ្រោះថា្នក់ចរាចរណ៍។ សូមជំរាបជូនដំណឹងដល់ញាតិមិត្តជិតឆ្ងាយនៃសព ដែលយើងខ្ញុំមិនបានទៅអញ្ជើញដោយផ្ទាល់អោយបានជ្រាបថា យេីងខ្ងុំរៀបចំពិធីបុណ្យសព ឋិតនៅវត្តក្រាំងធ្នុង។
អាស្រ័យហេតុនេះ សូមគោរពអញ្ជើញញាតិមិត្តជិតឆ្ងាយមេត្តាចូលរួមដោយមេត្រីភាព។ ទីតាំងវត្តក្រាំងធ្នុង ជិតបុរីឈូកវ៉ា ៣ សូមអរគុណ។ សូមបងទៅកាន់ទីស្ងប់សុខ រឿងកូនបងកុំបារម្ភ អូននឹងមេីលថែកូនអោយល្អ បងដាច់ចិត្តណាស់ហ៊ានទៅចោលអូនគ្មានផ្តាំផ្ញេីរអីអូនមួយម៉ាត់”។
ក្រោយពីទទួលបានដំណឹងនេះហើយ ស្រីអូន ក៏បានទៅចូលរួមពិធិបុណ្យសពនេះ ហើយ តារាសម្តែង ឡោម លក្ខិណា បានយំរៀបរាប់ប្រាប់ស្រីអូនទាំងទឹកភ្នែក។ ស្រីអូនក៏បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖ “គាត់ទ្រហ៊ោយំប្រាប់ខ្ញុំថា គាត់កំព្រាឪពុកតាំងពីតូចមិនទាន់ដឹងក្ដី ដោយសារចោរប្លន់សំលាប់ពេលរត់ម៉ូតូឌុប ព្រោះគ្រួសារក្រ ពេលនេះកូនគាត់អាយុ10ខែក៏កំព្រាឪពុកដែរ ដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលរត់តាក់សុី មកពីដឹកភ្ញៀវវិញ ពុទ្ធោអេីយ រឹងមាំ ឡោម លក្ខិណា – Lorm Leakena ពួកយេីងនៅចាំជួយលេីកទឹកចិត្ត គ្រប់យ៉ាងដេីម្បីកូនណាអូន”៕