អស្ចារ្យមែន!!! ប្រទេសអ៊ីស្រាអែល រកឃើញវិធីទាញទឹកពីបរិយាកាសបាន…(មានវីដេអូ)

ក្រុមហ៊ុនបច្ចេកវិទ្យាអ៊ីស្រាអែលមួយមានឈ្មោះថា Watergen ដែលមានជំនាញខាងបរិស្ថាន បានរកឃើញវិធីទាញយកទឹកពីបរិយាកាសមកប្រើប្រាស់ដែលគេហៅថា Genny។Genny គឺជាឧបករណ៍ដែលជាគំនិតច្នៃប្រឌិតថ្មីរបស់អ៊ីស្រាអែល វាត្រូវបានគេដាក់ឈ្មោះថា ផលិតផលប្រសិទ្ធភាពថាមពលដ៏ល្អ សម្រាប់អ្នកប្រើប្រាស់ និងជាបច្ចេកវិទ្យាឆ្លាតវៃប្រចាំឆ្នាំ២០២០ ព្រមទាំងបានឈ្នះពានរង្វាន់ Smart Home Mark of Excellence ក្នុងកម្មវិធីពិព័រណ៍អេឡិចត្រូនិក (CES) នៅ Las Vegas។

ដំណើរការរបស់ឧបករណ៍នេះ គឺទាញខ្យល់ចូលទៅក្នុងម៉ាស៊ីនដើម្បីបង្កើតទឹក។ នៅទីនោះតម្រងខាងក្នុងមាននាទីសម្អាតខ្យល់ដោយយកធូលីកខ្វក់ចេញ មុនឆ្លងកាត់ការច្រោះម្តងទៀតដើម្បីលុបភាពមិនស្អាត និងបន្ថែមសារធាតុរ៉ែ ដែលជាហេតុធ្វើឱ្យទឹកមានគុណភាពល្អ។

Leave a Reply

Your email address will not be published. Required fields are marked *