ក្រសួង​ការងារ​ គ្រោងកែ​ប្រែបន្ថយ​ប្រាក់​ខែ​កម្មករ​វេន​យប់ ដើម្បី…

ភ្នំពេញៈ ក្រសួង​ការងារ​បានបង្ហាញ​ពី​បំណង​ចង់​កាត់បន្ថយ​ប្រាក់​ឈ្នួល​របស់​កម្មករ​ដែល​ធ្វើការ​នៅ​វេន​យប់​ ដើម្បី​ឱ្យ​ស្មើនឹង​ប្រាក់​ឈ្នួល​ការងារ​នៅ​វេន​ថ្ងៃ និង​លុបបំបាត់​ថ្ងៃ​ឈប់​សម្រាក​សង​របស់​កម្មករ​ដើម្បី​ឲ្យ​ស្របតាម​ស្ថានភាព​នៃ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​ជា​អ្វីដែល​ក្រុម​សហជីព និង​កម្មករ​មួយចំនួន​រិះគន់​ថា ជាការ​ធ្វើឲ្យ​បាត់​ប្រយោជន៍​កម្មករនិយោជិត និង​ការទាមទារ​ផ្សេងៗ​របស់​ពួកគេ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ ៩ មករា លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានចេញ​លិខិត​មួយ​ដោយ​បញ្ជាក់ថា ក្រសួង​ការងារ​កំពុង​រៀបចំ​ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​លើ​ការកែសម្រួល​អត្រា​ប្រាក់​ឈ្នួល​វេន​ការងារ​យប់ លុប​ការឈប់​នៅ​ថ្ងៃ​បន្ទាប់ សម្រាប់​ថ្ងៃ​ឈប់សម្រាក​ចំ​លើ​ថ្ងៃ​អាទិត្យ និង​ពង្រីក​វិសាលភាព​របស់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ក្នុង​ការដោះស្រាយ​វិវាទ​បុគ្គល ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នៅក្នុង​លិខិត​នោះ ក្រសួង​បញ្ជាក់ថា ការកែប្រែ​នេះ​នៅក្នុង​ច្បាប់​ស្ដីពី​ការងារ គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​ស្ថានភាព​នៃ​ការអភិវឌ្ឍ​ផ្នែក​សង្គម និង​សេដ្ឋកិច្ច​ក្នុង​គោលបំណង​ពង្រឹង​ភាព​ប្រកួតប្រជែង​សេដ្ឋកិច្ចកម្ពុជា ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លិខិត​នោះបាន​សរសេរថា «​ដើម្បីឱ្យ​ការធ្វើ​វិសោធនកម្ម​នេះ​មាន​លក្ខណៈ​គ្រប់​ជ្រុងជ្រោយ និង​ទទួល​យក​បាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ក្រសួង​នឹង​រៀបចំ​សិក្ខាសាលា​ពិគ្រោះ​យោបល់​ស្ដីពី​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​​ដោយ​សហការ​ជាមួយ​អង្គការ​អន្តរជាតិ​ខាង​ការងារ​(ILO) ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ១៦ ខែមករា ឆ្នាំ​ ២០២០» ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក៏ប៉ុន្តែ​លោក ប៉ាវ ស៊ីណា ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា ការកាត់បន្ថយ​ប្រាក់​ឈ្នួល​វេន​យប់​របស់​កម្មករ​ពី​ ១៣០% នៃ​ប្រាក់​ឈ្នួល​ដើម្បី​សម្រួល​ឱ្យ​ស្មើនឹង​ប្រាក់​ឈ្នួល​វេន​ថ្ងៃ​នាពេល​ខាងមុខនេះ នឹងធ្វើ​ឱ្យ​ប្រយោជន៍​របស់​កម្មករ​ត្រូវ​បាត់បង់​បន្ថែមទៀត ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា​៖ «​ខ្ញុំ​គិតថា​ក្រសួង​ការងារ​គួរតែ​គិត​អំពី​អ្វី​ដែលជា​ប្រយោជន៍​កម្មករ​ឬ​គេ​ហៅថា​តម្លាភាព​ទាំង​និយោជក​ និង​កម្មករ អាហ្នឹង​ទើប​ជា​រឿង​មួយ​ប្រសើរ​។ ​ប៉ុន្តែ​យើង​ឃើញ​ (​ក្រសួង​)​គិតតែ​ប្រយោជន៍​ថៅកែ ខណៈ​កម្មករ​យើង​នៅមាន​បញ្ហា​ប្រឈម​ច្រើនណាស់​ទាំង​ការធ្វើ​ដំណើរ​និង​បញ្ហា​សុខភាព និង​សុវត្ថិភាព​នៅ​កន្លែង​ការងារ​…»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​ ប៉ាវ ស៊ីណា បាន​បន្តថា ការកាត់បន្ថយ​ប្រាក់​ឈ្នួល​វេន​យប់ និង​ការលុបបំបាត់​ថ្ងៃ​ឈប់សម្រាក​សង​របស់​កម្មករ​នៅពេល​នេះ​គឺជា​ការស្នើ​ឡើង​ដោយ​ក្រុម​ភាគី​នយោជក ។ លោក​បន្ថែមថា​នឹង​ទៅ​ចូលរួម​ពិគ្រោះ​យោបល់​នេះ​តាម​ការអញ្ជើញ​របស់​ក្រសួង ប៉ុន្តែ​លោក​មិនមាន​ក្ដី​សង្ឃឹម​ថា​ក្រសួង​ការងារ​នឹង​យកក្ដី​កង្វល់​របស់លោក​ទៅ​ពិចារណា​ឡើយ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​ថា​៖ «​កន្លងមក យើង​តែងតែ​តស៊ូ​មតិ និង​រួមគ្នា​ធ្វើ ប៉ុន្តែ​គេ​ឃើញ​ហើយ​ការតស៊ូ​មតិ​របស់​យើង​ហាក់​មិន​ត្រូវបាន​ចាប់អារម្មណ៍ និង​ដោះស្រាយ​នោះទេ បញ្ហា​ច្បាប់​ស្ដីពី​សហជីព​ដែល​យើង​មើលឃើញ​ថា មាន​ការប្រឈម ប៉ុន្តែ​ (​ក្រសួង​)​មិន​បាន​ទទួលយក​យោបល់​ពួកយើង​ដើម្បី​ធ្វើការ​ដោះស្រាយ ទាំង​នោះទេ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែក​លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់ដេរ​កម្ពុជា​បានលើក​ឡើង​កាលពី​ម្សិលមិញ​ដែរ​ថា ច្បាប់​ការងារ​ដែល​ដាក់ឱ្យ​ប្រើប្រាស់​តាំងពី​ឆ្នាំ​ ១៩៩៧ មក​​គឺ​បាន​គិតគូរ​ច្រើន​ពី​ផលប្រយោជន៍​​កម្មករ​ប៉ុន្តែ​ក្រោយៗ​មក​មាន​ការកែប្រែ​ច្បាប់​នេះ​ធ្វើ​ឱ្យ​កម្មករ​ត្រូវ​ខាត​ប្រយោជន៍​ជា​បន្តបន្ទាប់​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោក​បន្តថា​កាលពី​ឆ្នាំ​ ២០០៧​កម្មករ​ធ្វើការងារ​វេន​យប់​ត្រូវបាន​កាត់បន្ថយ​ប្រាក់​ឈ្នួល​ម្ដង​រួចហើយ​គឺ​ពី​១៥០% ​មក​នៅត្រឹម​ ១៣០% ដោយ​ក្រសួង​លើក​ហេតុផល​ថា ដើម្បី​ទាក់ទាញ​ឱ្យមាន​អ្នកវិនិយោគម​កម្ពុជា​បន្ថែម​ទៀត​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​ថា​៖ «​ខ្ញុំ​ចាំ​ច្បាស់​ណាស់ គឺ​កាលពី​ឆ្នាំ​ ២០០៧ ខាង​និយោជក​បានស្នើ​មក​ក្រសួង​ថា បើ​កាត់បន្ថយ​ប្រាក់​ឈ្នួល​ពេលយប់​បាន គេ​នឹង​មក​ដាក់​វិនិយោគទុន​ ២៤ ​ម៉ោង ហើយ​នឹង​បង្កើន​ចំនួន​ការងារ និង​កំណើន​សេដ្ឋកិច្ច​ធ្វើឱ្យ​កម្ពុជា​សម្បូរបែប​។​ប៉ុន្តែ​ចាប់ពី​ពេល​នោះ​មក​​ដល់ពេលនេះ​ជាង​ ១០​ឆ្នាំ​គឺ​កាន់តែ​យ៉ាប់​ជាង​មុន​ទៀត​មិនមាន​ការកែប្រែ​អី​ទេ​»​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

កាលពី​ថ្ងៃ​ម្សិលមិញ​លោក ហេង សួរ មន្ត្រី​នាំពាក្យ​ក្រសួង​ការងារ មិនទាន់​បាន​ឆ្លើយតប​ចំពោះ​ការលើកឡើង​របស់​ក្រុម​សហជីព​ទាំងនេះ​ទេ​។ រីឯ​លោក ផៃ ស៊ីផាន មន្ត្រី​នាំពាក្យ​រាជរដ្ឋាភិបាល​សុំ​មិន​អត្ថាធិប្បាយ​ជុំវិញ​រឿងនេះ​ទេ ដោយ​លោក​បាន​ជំរុញ​ឱ្យទៅ​សួរ​លោក ហេង សួរ វិញ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ចំណែក​លោក សោម អូន ប្រធានសភា​សម្ព័ន្ធ​សហជីព​ជាតិ​កម្ពុជា​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​មិនទាន់​ដឹង​ច្បាស់​អំពី​មូលហេតុ​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ស្ដីពី​ការងារ​នេះ​ទេ ប៉ុន្តែ​លោក​ថា​នឹង​ផ្ដល់​បទសម្ភាស​នៅពេល​ក្រោយ បន្ទាប់ពី​លោក​បាន​ទៅ​ចូលរួម​សិក្ខាសាលា​ពិគ្រោះ​យោបល់​របស់​ក្រសួង​នៅ​ថ្ងៃទី​១៦ មករា​ខាង​មុខ​នេះ ។

លោក សុខ វណ្ណា កម្មករ​រោងចក្រ​កាត់ដេរ វ៉ូរី នៅ​ភូមិ​កន្ទោក​ខាងត្បូង សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​បាន​លើកឡើង​ថា ការបន្ថយ​ប្រាក់​ឈ្នួល​វេន​យប់​នេះ​គឺជា​រឿង​អយុត្តិធម៌​សម្រាប់​កម្មករ​ដែល​ក្រសួង គួរតែ​ជួយ​ការពារ​ផលប្រយោជន៍​ជូន​កម្មករ​វិញ​ទើប​ល្អ​។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក​ថា​៖ «​ខ្ញុំ​គិតថា វា​មាន​ផលប៉ះពាល់ និង​អត់​សមរម្យ​ទេ ហើយ​ការកែទម្រង់​របស់​ក្រសួង​បែរជា​ធ្វើឱ្យ​បាត់​ប្រយោជន៍​កម្មករ​ទៅវិញ​។​ខ្ញុំ​គិតថា វា​មិនគួរ​ដែល​គាត់​ (​ក្រសួង​) ​គឺជា​ម៉ែឪ​របស់​កម្មករ​។ ពួកខ្ញុំ​ជា​កម្មករ​អត់​សប្បាយចិត្ត​ទេ ដូចជា​នៅក្នុង​ឆ្នាំ​ ២០២០​នេះ​កាត់​ថ្ងៃ​ឈប់សម្រាក ៥-៦ ​ថ្ងៃ​​ហើយ​ថែម​ប្រាក់ខែ​បានត្រឹមតែ​ ៨​ដុល្លារ​ក្នុង​ពេល​ដែល​ផ្ទះ​ជួល​នៅ​ម្ដុំ​បែកចាន បាន​ឡើង​ថ្លៃ​ចាប់ពី​ ២៥ ទៅដល់ ៣៥​ដុល្លារ​នោះ​»៕​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភពពី bcnews

Leave a Reply

Your email address will not be published. Required fields are marked *