គាំទ្រសិល្បៈចាក់ចេកខ្មែរយើង ដែលជាស្នាដៃល្អវិចិត្រ!!!
កាលពីពេលថ្មីៗនេះ សិល្បករទំនាញខាងសិល្បៈចាក់ចេកខ្មែរមួយរូប ដែលមានឈ្មោះគណនីហ្វេសប៊ុកថា Tyty Shanghai បានបង្ហោះសាររៀបរាប់ពីអារម្មណ៍របស់ខ្លួនដោយបង្ហាញការអាក់អន់ចិត្តដែលប្រជាជនខ្មែរមិនសូវគាំទ្រសិល្បៈខ្មែរសោះ បែបនេះឡើង ដោយគាត់បានសរសេររៀបរាប់ពិអារម្មណ៍របស់គាត់នៅលើហ្វេសប៊ុកថា៖ «រយះពេលកន្លងមកខ្ញុំបានខិតខំណាស់ដេីម្បីបញ្ហាញអោយបងប្អូនដែលពុំចាប់អារម្មណ៍អំពីសិល្បះចាក់ចេកដេីម្បីមកបង្ហាញគ្រប់ម៉ូតគ្រប់រូបភាពដែលប្លែកៗតាមដែលខ្ញុំធ្វេីបាន៕
មានពេលមួយនោះជាភ័ព្វសំណាងដែលបានបង្ហាញជូនលោកជំទាវ ម៉ែន សំអន នឹងលោកជំទាវ ភឿង សកុណាលោកបានឃេីញផ្ទាល់ហេីយគាត់បានសរសេីរនឹងលេីកទឹកចិត្តដល់ខ្ញុំពេលនោះខ្ញុំរំភេីបចិត្តណាស់ហេីយកន្លងមកទៀតដោយមានបងប្អូនគាំទ្រនឹងលេីកទឹកចិត្តដល់ខ្ញុំច្រេីនបូករួមទាំងម្ចាស់កម្មវិធីដែលពួកគាត់មានចិត្តស្រលាញ់សិល្បះចាក់ចេកខ្លាំងរហូតតាមមករកកតញ្ញូដេីម្បីរៀបចំចេញម៉ូតចេកអោយពួកគាត់ដោយក្តីពេញចិត្ត៕សិល្បះចាក់ចេកទទួលស្គាល់ថាគេនិយមប្រេីក្នុងពិធីបុណ្យសពប៉ុន្តែខ្ញុំកបានឃេីញគេប្រេីធ្វេី ជាបុស្សបុកសំរាប់ស្រោចទឹកក្នុងពិធីចម្រេីនព្រះជន្ម ដាក់តម្កល់ព្រះ នឹងក្លោងទ្វាផ្សេងជាច្រេីន ក្នុងកិច្ចផ្សេងៗច្រេីនទៀត ៕គំនិតខ្ញុំគ្រាន់តែចង់លេីកដំកេីងអោយអ្នកដែលចេះចាក់ចេកទទួលបានកំរៃថ្លៃបន្តិចដេីម្បីលេីកទឹកចិត្តពួកគាត់អោយនៅរក្សារសិល្បះមួយនេះ៕
សិល្បះចាក់ចេកខ្ញុំអាចជួយអោយពួកគាត់រកចំណូលបានខ្ទង់ពាន់ដុល្លានិយាយទៅបានច្រេីនខ្លាំង មិនមែនម្តងបាន១០រឺ២០មឺុនទេនេះក៏ជាចំណែកមួយឡេីងដំកេីងស្នាដៃពួកគាត់ទេីបស្នាដៃចាក់ចេកមានការរីកចំរេីនទៅមុខ៕ជាចុងក្រោយអ្វីៗគឺខ្ញុំធ្វេីដេីម្បីលេីកដំកេីងមនុស្សមានស្នាដៃចង់អោយពួកគាត់មានជីវភាពរស់ស្រួល៕ការចាក់ចេកាគ្រឿងតុបតែងលម្អអោយស្អាតមែនសំរាប់តែសពមួយមុខ៕រឺមួយចង់អោយខ្ញុំយកផ្កាបរទេសមកតុបតែងវិញមែនទេ ជាចុងក្រោយអ្វីដែលខ្ញុំខំធ្វេីបេីអ្នកទាំងអស់គ្នាយកចិត្តមកមេីលបន្តិចកុំយកតែភ្នែកមកមេីលហេីយរិះគន់នោះអ្នកនឹងដឹងថាខ្ញុំធ្វេីដេីម្បីអ្វី៕ជាចុងក្រោយខ្ញុំសូមគោរពអរគុណបងប្អូនទាំងអស់គ្នាដែលកន្លងមកដែលស្រលាញ់គាំទ្រកតញ្ញូរហូតមកដល់ថ្ងៃនេះ(គ្រប់យ៉ាងដេីម្បីខ្មែរ) កតញ្ញូ»៕ ប្រភព៖ Tyty Shanghai