ប្រពៃណាស់!! រដ្ឋាភិបាលកម្ពុជាបានផ្តល់ដីសង្គមកិច្ចចំនួនជាង១៤ម៉ឺនហិកតាដល់ពលរដ្ឋជាង៨ម៉ឺនគ្រួសារ…

ភ្នំ​ពេញៈ​ ​រដ្ឋាភិបាល​តាមរយៈ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​បាន​ផ្តល់​ដី​សង្គមកិច្ច​ ​ក្រោម​កម្មវិធី​សម្បទាន​ដី​សង្គមកិច្ច​គ្រប់​ប្រភេទ​ ​មាន​ចំនួន១៤៤,៨៨៩​ ​ហិ​ក​តា​ ​ជូន​ដល់​ប្រជាពលរដ្ឋ​ចំនួន៨០,៨៦២គ្រួសារ​។​នេះ​ ​បើ​យោង​តាម​របាយការណ៍​ចុងក្រោយ​របស់ក្រ​សួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​ ​ចុះ​ថ្ងៃទី​ ​១០​ ​ខែមករា​ ​ឆ្នាំ​ ​២០២០​ ​កន្លងមក​នេះ​។​ ​

​របាយ​ការណ​ដដែល​បន្ត​ថា​ ​រដ្ឋាភិបាល​ក៏បាន​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​បាន​ចំនួន​បាន​ចំនួន៧២៣៦​ ​ខ្នង​ ​និង​សម្រេច​ផ្តល់​ដីស​រុ​បទំ​ហំ​ជាង១,២លាន​ហិ​ក​តា​ ​ស្មើនឹង​ជាង៧១ម៉ឺន​ក្បាលដី​ ​ជូន​គ្រួសារ​ទទួល​ដី​ប្រមាណ៤សែន​គ្រួសារ​ ​តាមរយៈ​ការអនុវត្ត​នយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​។​ ​​សរុប​តាមកម្ម​វិធី​សម្បទាន​ដី​សង្គមកិច្ច​ ​គិត​ពី​ពេល​ចាប់ផ្តើម​អនុវត្ត​រហូតដល់​ខែធ្នូ​ ​ឆ្នាំ២០១៩​ ​ក្រសួង​រៀបចំ​ដែនដី​ ​នគរូបនីយកម្ម​ ​និង​សំណង់​សម្រេច​បាន​ ​ដូច​ខាងក្រោម​៖​

​-​ ​សម្បទាន​ដី​សង្គមកិច្ច​ជូន​អតីត​កងកម្លាំង​ប្រដាប់​អាវុធ​ ​និង​គ្រួសារ​ ​អនុវត្ត​ក្នុង​ខេត្ត​គោលដៅ​ចំនួន១២​ ​រួមមាន​ខេត្ត​កំពង់ស្ពឺ​ ​ខេត្តក្រចេះ​ ​ខេត្តបាត់ដំបង​ ​ខេត្តកំពត​ ​ខេត្ត​កំពង់ឆ្នាំង​ ​ខេត្តពោធិ៍សាត់​ខេត្តសៀមរាប​ ​ខេត្ត​ព្រះសីហនុ​ ​ខេត្ត​ស្ទឹងត្រែង​ ​ខេត្ត​រតនគីរី​ ​ខេត្តកោះកុង​ ​និង​ខេត្តស្វាយរៀង៤៦៤៤,២៣ហិ​ក​តា​ ​ជូន​គ្រួសារ​អតីត​យុទ្ធជន​ចំនួន៣​ ​៥០៤គ្រួសារ​ ​សាងសង់​ផ្ទះ​ជូន​បាន​ចំនួន១៦៨០ខ្នង​ ​ក្នុង​នោះ​ផ្ទះ​សង់​អំពី​ឈើ​ផុត​ពី​ដី​ប្រក់​ស័ង្កសី​ចំនួន៨៥០ខ្នង​ ​និង​សាងសង់​ផ្ទះថ្ម​ពី​ឥដ្ឋ​ផ្ទាល់​ដី​ប្រក់​ស័ង្កសី​ ​ចំនួន៨៣០ខ្នង​ ​ជាមួយនឹង​ការ​គាំទ្រ​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​ ​រួមមាន​សាលារៀន​ ​ផ្លូវ​ ​អណ្តូង​ទឹក​ ​និង​ស្រះទឹក​។​

​-​ ​សម្បទាន​ដី​សង្គមកិច្ច​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ស៊ីវិល​ទូទៅ​៖​ ​សម្រេច​ផ្តល់​ដី​ជូន​តាមរយៈ​ថវិកា​ពិសេស​របស់​រាជរដ្ឋាភិបាល​ ​ការ​ធ្វើ​ប្រទានកម្ម​ដី​រដ្ឋ​ ​និយ័ត​កម្ម​ដី​រដ្ឋ​ ​និង​សារាចរ​លេខ០៣​ ​និង​តាម​សំណើ​របស់​ខេត្ត​សម្រេច​ចែក​ដីស​រុ​បទំ​ហំ១១១​ ​៦១៦​,​ ​២៨ហិ​ក​តា​ ​ស្មើនឹង៥៨​ ​១៣៩គ្រួសារ​និង​ប្រទានកម្ម​ដី​ ​តាមរយៈ​ការអនុវត្ត​នយោបាយ​ចាស់​ ​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី​ទំហំ​ជាង១លាន២សែន​ហិ​ក​តា​ ​ស្មើនឹង​ជាង៧១ម៉ឺន​ក្បាលដី​ ​ដល់​ប្រជាពលរដ្ឋ​ប្រមាណ៤សែន​គ្រួសារ​។​

​-​ ​ការ​អភិវឌ្ឍ​តាម​បណ្តោយ​ព្រំដែន​៖​ ​សម្រេច​ផ្តល់​ដីសម្បទាន​សង្គមកិច្ច​ទំហំដី១២​ ​៥១៥ហិ​ក​តា​ជួន១៤​ ​២១៩គ្រួសារ​ ​និង​សាងសង់​ផ្ទះ​បាន​ចំនួន៥​ ​៥៥៦ខ្នង​ ​ក្នុង​ខេត្តព្រះវិហារ​ ​ខេត្ត​ឧត្តរមានជ័យ​ខេត្តស្វាយរៀង​ ​និង​ខេត្ត​ស្ទឹងត្រែង​។​

​-​គម្រោង​បែងចែក​ដី​ដើម្បី​សង្គមកិច្ច​ ​និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជំហាន២​ ​(​LASED​ ​II​)​ ​៖​ ​បាន​ផ្តល់​ដីស​រប​ទំហំ១៦​ ​១១៤ហិ​ក​តា​ ​លើ​មុខសញ្ញា​ទទួល​ដី​សរុប៥​ ​០១០ត្រ​សារ​ ​បាន​ផ្តល់​សម្ភារៈ​សម្រាប់​សាងសង់​ផ្ទះ​ជូន​ប្រជាពលរដ្ឋ៥​ ​០១០គ្រួសារ​ ​និង​បាន​ផ្តល់​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ៥​ ​៦៦៥បណ្ណ​ ​ក្នុង​នោះ​ដី​ឯកជន​ចំនួន៥៤៧៤បណ្ណ​ ​ស្មើនឹង៣​ ​៣៦៦ត្រ​សារ​ ​និង​ដី​សាធារណៈ​ចំនួន១៩១បណ្ណ​។​

​សម្បទាន​ដី​សង្គមកិច្ច​ ​គឺជា​ការ​ផ្តល់​ដី​ជា​កម្មសិទ្ធិ​ឯក​ជ​របស់​រដ្ឋ​ ​ដោយ​ឥតគិតថ្លៃ​ទៅ​ឱ្យ​គ្រួសារ​ក្រីក្រ​ ​គ្រួសារ​ផ្លាស់ទី​លំនៅ​ ​ដោយ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ​ ​គ្រួសារ​រងគ្រោះ​ដោយ​ធម្មជាតិ​ ​គ្រួសារ​មាតុភូមិ​និវត្តន៍​ ​យោធិន​រំសាយ​ ​និង​គ្រួសារ​យុទ្ធជន​ពលី​ពិការ​ ​សម្រាប់​សាងសង់​លំនៅឋាន​ ​និង​ ​ដាំដំណាំ​ដើម្បី​ធានា​ជីវភាព​របស់​ខ្លួន​ ​។​ ​សម្បទាន​ដី​សង្គមកិច្ច​ចែកចេញជា​ ​២​ ​ផ្នែក​សំ​ខាន់​ៗ​គឺ​៖​ ​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់​មូលដ្ឋាន​ ​និង​សម្បទាន​ដី​សង្គមកិច្ច​ថ្នាក់​ជាតិ​៕​
ប្រភព៖ propertyarea

Leave a Reply

Your email address will not be published. Required fields are marked *