វិធីស្រុះបង្គាយ៉ាងឆ្ងាញ់ ជាប់មាត់!!! (រូបមន្តពិសេស)
គ្រឿងផ្សំ៖
បង្គា ១,៥ គីឡូ (អាចញ៉ាំបាន៣-៤នាក់)
ស្រាបៀកន្លះកូនចានចង្កឹះ
ជីវ៉ាន់ស៊ុយ ៤-៥ ទង។
វិធីធ្វើ៖លាងបង្គាឲ្យបានស្អាតល្អ និងហូតយកសរសៃខ្មៅផ្នែកខាងក្រោយខ្នងចេញ ដើម្បីការពារមិនឲ្យមានក្លិនឆ្អាប។ គួរប្រើឈើចាក់ធ្មេញ មិនមែនកាំបិត ដើម្បីទាញយកសរសៃខ្មៅ មកខាងក្រៅឲ្យបានស្អាត ហើយឆ្កឹះយឺតៗដើម្បីកុំឲ្យដាច់។លាងគល់ស្លឹកគ្រៃឲ្យបានស្អាត និងកាត់ប្រវែងប្រមាណ ១ថ្នាំងដៃ។
បន្ទាប់មកទៀត ត្រូវដាក់បង្គាចូលទៅក្នុងឆ្នាំង ដែលកំពុងតែក្តៅឧណ្ណៗ ហើយចាក់អំបិល១ស្លាបព្រាកាហ្វេ ម្សៅស៊ុបបន្តិច និងម្រេចចំនួន ២ស្លាបព្រាកាហ្វេ។ បន្ទាប់មកទៀត ត្រូវកូរឲ្យបង្គាចូលជាតិសព្វល្អជាមួយនឹងគ្រឿងផ្សំ។ ដំណាក់កាលចុងក្រោយ ត្រូវចំហុយបង្គា ដោយចាក់ទឹកស្រាបៀនៅពីក្រោម (កុំភ្លេចដាក់ឲ្យប៉ះគ្នាជាមួយបង្គា ដើម្បីបង្កើនរសជាតិកាន់តែផ្អែម) ហើយដាក់គល់ស្លឹកគ្រៃនៅពីលើ បើកភ្លើងចង្ក្រានតិចល្មម ទុកចោលប្រមាណ ៨-១០នាទី ជាការស្រេច។
ប្រភព៖ Phunutoday