សុំសរសើរដោយចិត្តស្មោះ!!! ហេតុតែក្រ និស្សិតម្នាក់ដើររើសសំរាម និងលាងចានឱ្យគេ រៀនរហូតដល់ចប់ថ្នាក់បរិញ្ញាបត្រ
ប្រទេសថៃ៖ អតីតនិស្សិតនៅប្រទេសថៃម្នាក់បានដើររើសសំរាម និងលាងចានឱ្យគេដើម្បីទទួលបានប្រាក់កម្រៃបង់សាលាដោយសារគ្រួសារលោកមានជីវភាពក្រីក្រខ្លាំងពេក។ អតីតនិស្សិតមួយរូបនេះបាននិយាយថា ដោយសារលោកចង់ឱ្យឪពុកម្តាយ និងគ្រួសារមានមោទកភាពចំពោះខ្លួន លោកក៏ព្យាយាមរកមធ្យោបាយដើម្បី
ទទួលបានប្រាក់កម្រៃបង់ថ្លៃសាលាដោយសារចង់សម្រេចបំណងខ្លួន និងគ្រួសារបែបនេះទើបលោកតស៊ូរហូតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របានដោយជោគជ័យ។ ការខំប្រឹងមួយនេះបានធ្វើឱ្យមនុស្សជាច្រើនចូលរួមអបអរ និងមានមោទកភាពជំនួសគ្រួសារលោកជាខ្លាំង ម៉្យាងទៀតអតីតនិស្សិតមួយរូបនេះពិតជាសាកសមជាគំរូមួយដែលជំរុញទឹកចិត្តដល់មនុស្សនាពេលបច្ចុប្បន្នផងដែរ៕
ប្រភព៖ mytvplus