ល្អណាស់!! ឧកញ៉ា ​ហ៊ុន​ តូ ប្រគល់ មាន់​ជើងធំ​ដ៏ច​ម្លែក ​ចំនួន​៥​គូ និង​ខ្លា​ដំបង​១​គូ ជូន ឧកញ៉ា ម៉ុង ឬទ្ធី ដើម្បីឲ្យទុកថែរក្សា​ការពារ និង​ទុក​ឲ្យប្រជាជន​យើង​បានមកចូល​ទស្សនា​…

តាមរយះហ្វេសប៊ុករបស់ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះសារ និងរូបភាពដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ដោយលោកទទួលបាន មាន់​ជេីងធំ​ដ៏ច​ម្លែក​ចំនួន​ប្រាំ​គូរ​ និង​ខ្លា​ដំ​បង​មួយ​គូរ ពី ឧកញ៉ា ​ហ៊ុន​ តូ ។

ក្នុងនោះ ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានភ្ជាប់សារបញ្ជាក់បន្ថែមទៀតថា៖“ដូចបាន​សន្យា​កាលពី​ ​ថ្ងៃទី​​ ៤ ខែ​មករា​ ឆ្នាំ​ ២០២០ ក្មួយ​បាន​សន្យា​ថា​នឹង​អោយ​មាន់​ជេីងធំ​ ដ៏ច​ម្លែក​ចំនួន​ប្រាំ​គូ និង​ខ្លា​​ដំបង​មួយ​គូ ​ពេល​នេះ​ពូបាន​ទទួល​មាន់​ប្រាំ​គូហេីយ​ ឯចំណែក​ខ្លា​​កំពុងតែ​ធ្វើ​ទ្រុង​សម្រាប់​ដាក់​វាអោយបានល្អសិន​ ។ ពូសុំ​អរគុណ​ក្មួយ​ខ្លាំង​ណាស់​ដែល​កន្លងមក​តែងតែ​បាន​អោយ​សត្វ​ជាច្រើន​ប្រភេទ​ សម្រាប់​យកមកអោយពូ​ថែរក្សា​ការពារ​ទុក​អោយ​ប្រជាជន​យេីង​បានមកចូល​ទស្សនា​ ។

Leave a Reply

Your email address will not be published. Required fields are marked *