ត្រៀមៗ ខេត្តមួយចំនួនរបស់ប្រទេសកម្ពុជា នឹងចុះត្រជាក់ដល់១៧អង្សាសេ ចាប់ពីថ្ងៃទី…

រាជធានីភ្នំពេញ៖ ចាប់ពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២០ បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគីរី និងប៉ៃលិន ធាតុអាកាសនឹងចុះត្រជាក់រហូតដល់១៧អង្សាសេ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០នេះបានឲ្យដឹងថា តាមរយៈការតាមដានស្ថានភាពអាកាសធាតុជាប់ជាបន្ត សង្កេតឃើញថា ជ្រលងសម្ពាធខ្ពស់នឹងរំកិលចុះមកក្រោម ជាមួយនឹងខ្យល់មូសុងឦសាន មានឥទ្ធិពលបង្គួរលើកម្ពុជា។

ស្ថានភាពបែបនេះ ធ្វើឲ្យ ចាប់ពីថ្ងៃទី១៥-១៧ ខែមករា បណ្តាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន មានខេត្តឧត្តរមានជ័យ ព្រះវិហារ រតនគិរី មណ្ឌលគីរី និងប៉ៃលិន មានធាតុអាកាសនឹងចុះត្រជាក់នៅពេលព្រឹក ដោយ សីតុណ្ហភាពអប្បបរមា មានពី១៧-២០អង្សាសេនិងសីតុណ្ហភាពអតិបរមា មានពី២៩-៣២អង្សាសេ ។

ចំពោះតំបន់វាលទំនាបកណ្តាល សីតុណ្ហភាពអប្បបរមា មានពី២០-២២អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣០-៣២អង្សាសេ។ ដោយឡែកចំពោះតំបន់តំបន់មាត់សមុទ្រវិញ សីតុណ្ហភាពអប្បបរមា មានពី២៣-២៥អង្សាសេ និងសីតុណ្ហភាពអតិបរមា មានពី៣១-៣៣អង្សាសេ៕

ប្រភព៖ kbn

Leave a Reply

Your email address will not be published. Required fields are marked *