តៃកុងឡានសេដ្ឋីរាប់ឆ្នាំ ដល់ពេលចូលនិវត្តន៍ លោកសេដ្ឋីអោយប្រាក់មួយចំនួនធំ ដើម្បីសោយសុខ តែតៃកុងឡានបែរជាធ្វើអោយសេដ្ឋីភ្ញាក់ផ្អើល!
លោក លី កាសេង បានប្រគល់សែក ២០០ម៉ឺន ទៅឲ្យតៃកុងឡានរបស់គាត់ដើម្បីសោយសុខវ័យចំណាស់។តៃកុងឡានបាននិយាយថា៖“មិនបាច់ទេលោក សំរាប់ខ្ញុំត្រឹម ១ពាន់ ២ពាន់ម៉ឺន នៅអាចមានដែរ”។
លោក លី កាសេង បានសួរទាំងភ្ញាក់ផ្អើលយ៉ាងខ្លាំង: “ប្រាក់ខែលោកទទួលបានត្រឹមតែ ២ម៉ឺន ប៉ុណ្ណោះ តើលោកអាចសន្សំបានប្រាក់ច្រើនចឹងយ៉ាងម៉េចបាន???”តៃកុងឡាន៖ ” រយៈពេលដែលខ្ញុំបើកឡានជូនលោក លោកនៅខាងក្រោយនិយាយទូរស័ព្ទ ទិញដីកន្លែងណា!
ខ្ញុំក៏ទិញតាមបន្តិចបន្តួចដែរ! លោកនិយាយថា ទិញប័ណ្ណភាគហ៊ុនណា! ខ្ញុំក៏ទិញតាមបន្តិចបន្តួចដែរ! ដល់ពេលនេះខ្ញុំអាចមានទ្រព្យសម្បត្តិប្រហែល ១ពាន់ ២ពាន់ម៉ឺន ដែរហើយ។”នេះបញ្ជាក់ថា អ្នកជាអ្វីមិនសំខាន់ សំខាន់គឺអ្នកនៅជាមួយអ្នកណា? ដើរតាមអ្នកមាន ១០០មឺុន អ្នកអាចចំណេញ ១០ម៉ឺន ដើរតាមអ្នកមាន ១០០០ម៉ឺន អ្នកអាចចំណេញ ១០០ម៉ឺន។ស្មៅមួយដើម គ្មានតម្លៃទេ តែបើចងជាមួយស្ពៃគឺលក់បានតម្លៃស្ពៃ។
ដើរតាមរុយ រកឃើញបង្គន់,ដើរតាមឃ្មុំ រកឃើញផ្កា,ដើរតាមអ្នកចេះដឹង អ្នកគឺមានចំណេះដឹង។,ដើរតាមមនុស្សល្អ គឺចេះធ្វើអំពើល្អ,ដើរតាមអ្នកអភិវឌ្ឍន៍ គឺចេះអភិវឌ្ឍន៍,ដើរតាមអ្នកសន្តិភាព គឺចេះស្វែងរកសន្តិភាព។ ដើរតាមអ្នកបោកប្រាស់ គឺចេះបោកប្រាស់,ដើរតាមអ្នកញុះញុង គឺចេះញុះញង់,ដើរតាមអ្នកជេរ គឺចេះជេរ៕
ប្រភព៖ Nakata Vicheto