ស្អាតទេ!!! កូនស្រីពៅ ខេមរៈ សិរីមន្ត នៅតូចប៉ុណ្ណឹង តែលេងខ្លួនគួរឲ្យក្នាញ់ណាស់
ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកខេមរៈ សិរីមន្ត បច្ចុប្បន្នកាន់តែមានហាងឆេងខ្លាំងនៅក្នុងការងារសិល្បៈ ស្របពេលដែលវ័យកាន់តែច្រើនឡើង រីឯកូនប្រុសស្រីរបស់លោកក៏កាន់តែធំ ម្នាក់ៗមានមុខមាត់យ៉ាងគួរឲ្យក្នាញ់។យ៉ាងណាមិញដូចប្រិយមិត្តជាច្រើនបានជ្រាបហើយថា កាលពីពេលកន្លងទៅនេះតារាប្រុសរូបនេះ ទើបតែទទួលសមាជិកថ្មីកូនស្រីពៅជាទីស្រលាញ់របស់ខ្លួន
ដែលមានមុខមាត់យ៉ាងស្រស់សោភា គួរឲ្យក្នាញ់តាំងតែពីតូចមកម្ល៉េះ។ មកទល់នឹងពេលនេះកូនរបស់លោក បានប៉ុន្មានខែហើយ និងប្រែរូបរាងកាន់តែធំឡើង កាន់តែមានមុខមាត់គួរឲ្យស្រលាញ់តែម្តង។ជាពិសេសនោះគឺ ភរិយារបស់តារាប្រុសរូបនេះមិនភ្លេចលេងខ្លូនឲ្យកូនជាទីស្រលាញ់របស់លោក ប្លែកស្អាតនោះទេ ដោយកាលពីពេលថ្មីៗនេះអ្នកម្តាយសម័យថ្មីរូបនេះ បានធ្វើការបង្ហាញនូវរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងស្ទីលតែងខ្លួន ឈុតពណ៌ផ្កាឈូក យ៉ាងគួរឲ្យស្រលាញ់។