សូមជួយស៊ែរបន្តផង!! ពេលនេះមេរោគចម្លែកថ្មីកំពុងផ្ទុះខ្លាំងនៅចិន បានបន្តរាត្បាតដល់ថៃហើយ…

ថ្មីៗនេះ មានការផ្ទុះឡើងជាថ្មីនៅវីរុសម្យ៉ាងដែលមិនទាន់អាចកំនត់អត្តសញ្ញាណបាន នៅកណ្តាលប្រទេសចិន ហើយកំពុងជំរុញឱ្យបណ្តាលទ្វីបអាស៊ីយកចិត្តទុកដាក់ខ្ពស់ជាងមុន ខណៈពេលចូលឆ្នាំចិនកាន់តែខិតជិតមកដល់។មន្រ្តីនៅតៃវ៉ាន់ ហុងកុង កូរ៉េខាងត្បូង ថៃ និងហ្វីលីពីន បាន

ធ្វើសេចក្តីរាយការណ៍ថា ពួកគេនឹងចាប់ផ្តើមស្កេនអ្នកដំណើរដែលមកពីប្រទេសចិនយ៉ាងយកចិត្តទុកដាក់បំផុត។ជាក់ស្តែង តាមប្រភពព័ត៌មានបានឲ្យដឹងថា យ់ាងហោចណាស់មានមនុស្សចំនួន ៥ នាក់ហើយ ដែលធ្វើដំណើរឆ្លងកាត់តាមព្រលានយន្តហោះដ៏ល្បីរបស់ថៃមួយ ត្រូវបានគេសង្ស័យថាកំពុងផ្ទុកមេរោគថ្មីនេះ និងតម្រូវអោយបញ្ជូនទៅកន្លែងពិនិត្យជំងឺភ្លាមៗ ដើម្បីពិសោធន៍មើល ហើយជាលទ្ធផល អ្នកធ្វើដំណើរ ៣ នាក់ ត្រូវបានអនុញ្ញាតិអោយចេញ ព្រោះរកមិនឃើញថាមានបញ្ហាមេរោគរលាកសួតដែលអាចបង្កឆ្លងមកពីសត្វនៅក្នុងទីក្រុង Wuhan ប្រទេសចិន៕

Leave a Reply

Your email address will not be published. Required fields are marked *