ជួយស៊ែរឲ្យកូនចៅគាត់ឃើញផង!! ស្រ្តីចំណាស់ម្នាក់ វង្វេងនៅផ្សារ Aeon២ ហើយពេលនេះគាត់…

រាជធានីភ្នំពេញ៖ ស្រ្តីចំណាស់ម្នាក់ ខណៈដែលមកលេងផ្សារ Aeon២ ក្នុងខណ្ឌសែនសុខ ស្រាប់តែវង្វេងបាត់សាច់ញាតិ និងរកផ្លូវត្រឡប់ទៅផ្ទះវិញមិនឃើញ បង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១២និង៤០នាទីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២០ ហើយត្រូវបានក្រុមសន្តិសុខនាំសាកសួរ រង់ចាំក្រុមគ្រួសារមកទទួលយកត្រឡប់ទៅវិញ។

ស្រ្តីចំណាស់ដែលវង្វេង នៅផ្សារ Aeon២ រកផ្លូវទៅផ្ទះមិនឃើញនេះ ឈ្មោះលន់ អាយុប្រហែល ៦០ឆ្នាំ រស់នៅខេត្តកំពង់ចាម ស្រុកស្គុន មានពាក់អាវយឺតពណ៌គ្រាប់អម្ពិល សំពត់ក្រឡាហូលពណ៌លឿងខ្មៅ ។
ពេលនេះ ស្រ្តីចំណាស់ខាងលើ ត្រូវបានក្រុមសន្តិសុខផ្សារAeon២ នាំទៅសាកសួរ និងឲ្យស្នាក់នៅបណ្តោះអាសន្ន រង់ចាំក្រុមសាច់ញាតិមកទទួលត្រឡប់ទៅវិញ។
បើសាច់ញាតិបានឃើញ សូមទំនាក់ទំនង តាមលេខទូស័ព្ទ 017 977 428៕
kbn

Leave a Reply

Your email address will not be published.