ពិតជាល្អហើយចឹង!! ក្រុមអភិរក្សជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅស្រុកសៀមប៉ាង ដាក់អាហារ បន្ថែម ឱ្យពពួកសត្វស្លាបស៊ីជាចំណីក្នុងមួយខែ៣ដងនៅក្នុងឆ្នាំនេះ

ក្រុមអភិរក្សសត្វប្រចាំនៅស្រុកសៀមប៉ាងបានបញ្ជាក់ថា៖ការផ្តល់ចំណីបន្ថែមពីថ្ងៃទី១១ដល់ថ្ងៃទី១២មករាកន្លងមកនេះ គឺត្រូវចំណាយថវិកាក្នុងមួយខែជាង១០០០ដូល្លារ ទិញគោឬក្របី ឱ្យសត្វត្មាតស៊ីក្នុងមួយខែ៣ដងជាពិសេសនៅក្នុង រដូវរំហើយដែល វាកំពុងពងកូននេះ។

លោកអ៊ៀង សំណាង ប្រធានក្រុមអភិរក្សធនធានជីវចំរុះនៃអង្គការជីវិតសត្វស្លាបអន្តរជាតិប្រចាំនៅទីនេះបានបញ្ជាក់ដែរថា៖ពពួកសត្វដ៍កម្រ ទាំងនេះវារស់នៅក្នុងតំបន់ព្រៃអភិរក្សបច្ចុប្បន្ននៅពេលយើងដាក់ចំណីឱ្យម្តងៗសង្កេតឃើញមានសត្វត្មាត និងសត្វស្លាបផ្សេងៗទៀតមកស៊ីចន្លោះចាប់ពី៥០ក្បាលទៅ១០០ក្បាលតែប៉ុណ្ណោះ ក្នុងនោះមាន៖ សត្វត្មាតត្នោត-ត្មាតផេះ-ត្មាតភ្លើង-ត្រយ៉ងយក្ស-ត្រយ៉ងចង្កំក៍ស-ត្រយ៉ងអង្កត់ខ្មៅ-ត្រដក់តូច-ត្រដក់ធំ-ត្រដក់ត្រីប្រផេះ-ឥន្ទ្រីខ្មៅ-និងសត្វក្អែកព្រៃផងដែរ។

សូមបញ្ជាក់ថា៖អាជ្ញាធរស្រុកបានសហការជាមួយក្រុមអភិរក្សសត្វស្លាប និងរៀបចំឱ្យមានកន្លែងទស្សនាសត្វត្មាតនេះនៅពេលដាក់ចំណី សម្រាប់បំរើឱ្យវិស័យទេសចរណ៍ ពេលភ្ញៀវជាតិនិង អន្តរជាតិមកដល់ស្រុកសៀមប៉ាង អាចចូលទៅទស្សានាបាន៕

Leave a Reply

Your email address will not be published. Required fields are marked *