ការស៊ែររំលែករបស់លោកអ្នកគឺជាការគាំទ្រ!! តារាចម្រៀង មាស​ សុខសោភា​ និង​លោក​ឧកញ៉ា​ ទៀ​ វិចិត្រ​ បាន​រួមគ្នាជួយ​សង្រ្គោះ​ដល់​សត្វ​សមុទ្រមួយក្បាល​និងបាន​ព្រលែងវាចូលទៅក្នុង​សមុទ្រ​វិញ…(មានវីដេអូ)

កញ្ញា​ មាស​ សុខសោភា​ គឺជា​កំពូល​តារា​ចម្រៀង​មួយរូបដ៏មាន​ឈ្មោះ​ល្បី​​ និងមានងារជារាជធានី​សម្លេងផ្អែម​ ដែលមានទឹកដម​ពិរោះ​រណ្តំ​ លាយឡំជាមួយ​ភាព​ក្រមិចក្រមើម ទន់ភ្លន់​ ស្រស់ស្អាត​ ពោ​ពេញ​ទៅដោយ សមត្ថភាព​ និងទេពកោសល្យ កំពុងមាន​ប្រជាប្រិយភាព​យ៉ាងខ្លាំងសម្បេីម​នៅក្នុង​ប្រទេស​កម្ពុជា ដោយមាន​ការគាំទ្រ​ពី​សំណាក់ មជ្ឈដ្ឋាន​មហាជន​ជាច្រើន។

ក្រៅ​ពី​ការងារ​សិល្បៈ​ កំពូល​តារា​ចម្រៀង​ស្រី​រូបនេះ​ក៏បាន​ចូល​រួម​ជាមួយ​កិច្ចការ​ងារ​សង្គម​ជាច្រើន​ ដូច​ជាការ​ដាំដើម​ឈេី​ក្នុងព្រៃចំនួន ១០,០០០ ដើមក្នុង​អំឡុង​ឆ្នាំ​២០១៤​ និងត្រូវបាន​ប្រជាពលរដ្ឋ​ខ្មែរ​ដាក់​ងារជា​”រាជនី​ធម្មជាតិ​”​ ទៀត​ផង​។ ទន្ទឹម​នឹង​នេះ​ កញ្ញា​ មាស​ សុខសោភា​ ក៏តែងតែ​ចុះ​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ជាច្រើន​ដែលមាន​ជីវភាព​ក្រីក្រ​លំបាក​នៅតាម​តំបន់​ដាច់ស្រយាល​ផងដែរ​។

យ៉ាង​ណា​មិញ​ នៅថ្ងៃ​នេះ​ដែរ​ កញ្ញា​ មាស​ សុខសោភា​ ក៏បានចូល​រួម​កិច្ច​ការ​មនុស្ស​ធម៌​ជាមួយ​លោក​ឧកញ៉ា​ ទៀ​ វិចិត្រ​ ដោយបាន​ ជួ យ ​ស ង្រ្គោះ​ ដល់​សត្វ​អណ្ដើក​មួយក្បា ល​ និងបាន​ព្រលែងវាចូលទៅក្នុង​សមុទ្រ​វិញ​ ដែលនេះបង្ហាញឲ្យឃេីញពី​ទឹកចិត្ត​ដ៏​ប្រពៃ​ និងជា​បុគ្គល​គំរូ​មួយដ៏ល្អសម្រាប់​សង្គម​ជាតិ​មួយនេះ។

ជាមួយ​គ្នា​នេះ​ កញ្ញា​ មាស​សុខសោភា​ ក៏មានការ​រៀប​រាប់​ដែរថា៖ «ដោយក្តីសទ្ធា ចូលរួមជាមួយបងប្រុស ទៀ វិចិត្រ TEA VICHET ស ង្រ្គោះ សត្វអណ្តើកសមុទ្រ​ អំបូសត្វតំណាងឲ្យសេចក្តីសុខ ភាពយូរអង្វែង និងតំណាងឲ្យភពផែនដី ពីបងប្រុសអ្នកនេសាទ សូមចែករំលែកសេចក្តីល្អទាំងនេះជាមួយបងប្អូនទាំងអស់គ្នាផង»។

វីដេអូខាងក្រោម

khosja

Leave a Reply

Your email address will not be published. Required fields are marked *