ដាក់ខ្លួនមែន!! ថៅកែលក់ពេជ្រ អ្នកនាង ទ្រី ដាណា ជិះសុទ្ធតែរថយន្តទំនើបម៉ាក Rolls Royce បែរជាទៅហូបអាហារតាមចិញ្ចើមផ្លូវ និងបាននិយាយថា…

បេីនិយាយពីបងស្រី ទ្រី​ ដាណា​ ប្រិយមិត្តជាច្រើនបានស្គាល់រួចមកហេីយ ដែលបងស្រីជាថៅកែហាង​លក់មាស​ ពេជ្រ​ និងគឺជាបុគ្គលក្នុងសង្គមមួយរូប ដែលមានចិត្តល្អ មានចិត្ត សណ្តោសមេត្តា និងតែងតែបានជួយទៅដល់បងប្អូន ប្រជាពលរដ្ឋមួយចំនួនដែលកំពុងតែជួបនូវទុក្ខលំបាក់ ក៏ដូចជា មានបញ្ហាផ្សេងៗក្នុងគ្រួសារផងដែរនោះ ។

ជាក់ស្តែង​ កាលពី​ពេល​ថ្មីៗ​នេះ​ ​បងស្រី​ដ៏មាន​ចិត្ត​ធម៌​រូប​នេះ​ បាន​ទិញ​ម៉ូតូ​ស៊េរី​ទំនើបមួយគ្រឿង​ជួយដល់​អ្នក​គ្រូ​បង្រៀន​ម្នាក់​ ដេីម្បី​ធ្វើ​ដំណើរ​ទៅ​បង្រៀន​សិស្ស​ និងបាន​ទិញ​កង់​មួយ​គ្រឿង​ផងដែរ​ជួយដល់កុមារីម្នាក់ដេីម្បី​ជិះទៅ​សាលារៀន​ នៅ​មាន​សកម្មភាព​ជាច្រើន​ទៀត​ ដែលនេះ​បង្ហាញ​ឲ្យ​ឃើញ​ពី​ទឹកចិត្ត​ដ៏​ប្រពៃ​ដែលមិនអាច​កាត់​ថ្លៃ​បាន​នោះទេ​។

ដោយ​ឡែក​ បេីយេីងក្រឡេកមកមើលជីវិតផ្ទាល់ខ្លួនរបស់ថៅកែស្រីលក់​ពេជ្រ​ដ៏ស្រស់ស្អាតរូបនេះវិញ អាចនឹងធ្វើឲ្យមហាជនមួយចំនួនស្ទើរមិនគួរឲ្យជឿ បេីទោះបីជា​ទទួល​បាន​ជោគជ័យ​ក្នុង​វិស័យ​មុខ​ជំនួញ​ និងមាន​ប្រាក់ចាយលែងអស់ក៏ដោយនោះ​ ក៏នៅតែមាន​ជីវិត​បែប​សាមញ្ញ​ មិនចេះប្រកាន់ខ្លួនជាអ្នកមានឡើយ។

ជាក់ស្ដែង​ កាលពី​ម្សិលមិញ​នេះ​ ថៅ​កែ​ស្រី​រូបនេះ​បាន​ទម្លាយ​ពី​សកម្មភាព​របស់​ខ្លួន​អង្គុយ​ញ៊ាំ​បបរ​នៅ​តាម​ចិញ្ចើម​ថ្នល់​យ៉ាង​សាមញ្ញ​បំផុត​ និងបាន​ភ្ជាប់​សារ​រៀប​រាប់​ទៀត​ថា៖«ខ្ញុំសុំនិយាយរឿងពិតមួយណា​ អាហារនិងបបរដែលនាងខ្ញុំធ្លាប់ញ៊ាំតាមហាងទំនេីបផ្សេងៗមិនឆ្ងាញ់ស្មេីតាមចិញ្ជេីមផ្លូវបែបនេះឡេីយ មិនជឿរសាកមេីលបាន»។

khosja

Leave a Reply

Your email address will not be published. Required fields are marked *