ការស្រាវជ្រាវពិតជាសំខាន់ណាស់!! គ្រាន់តែពលរដ្ឋខ្លួនស្លាប់ដោយគ្រុនឈាម អ្នកបច្ចេកទេសជនជាតិសិង្ហបុរីផលិតមូសដើម្បីសម្លាប់មូសខ្លាញី…(មានវីដេអូ)

នៅសិង្ហបុរីកំពុងតែមានបញ្ហាផ្នែកជម្ងឺឆ្លងមួយ ដោយគិតត្រឹមថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានប្រជាជនសិង្ហបុរីប្រមាណជាង ១ម៉ឺន ៤ពាន់នាក់ បានទទួលរងនូវជំងឺគ្រុនឈាមដោយសារមូសខាំ ដែលក្នុងនោះ ២០នាក់បានបាត់បង់ជីវិតសោយសារជម្ងឺនេះ ។

ដើម្បីឆ្លើយតបនឹងជម្ងឺគ្រុនឈាមដ៏កាចសាហាវនេះ សិង្ហបុរីបានរកឃើញបច្ចេកទេសថ្មីមួយ ដោយបង្កើតរោងចក្រនៅខែធ្នូនេះផលិតមូសឱ្យបាន ៥លានក្បាលក្នុងមួយសប្តាហ៍ដើម្បីទប់ស្កាត់ជាមួយមូសដែលចម្លងជម្ងឺគ្រុនឈាមកុំឱ្យបន្តពូជបានទៀត ។

ប្រិយមិត្តប្រហែលជាឆ្ងល់! តាមពិតមូសបង្កើតចេញពីរោងចក្រនេះ គឺមូសដែលចិញ្ចឹមជាប្រភេទមូសឈ្មោល ហើយគេបានយកវា ទៅពង្រាយនៅតាមសួនច្បារសាធារណៈ ទីតាំងស្តុកៗក្នុងទីក្រុង និង កន្លែងសំខាន់ៗជាច្រើនទៀត។

នៅពេលមូសឈ្មោលប្រភេទនេះជួបជាមួយមូសញីដែលចម្លងជម្ងឺគ្រុនឈាម វាទាក់ទាញមូសញីឱ្យបង្កាត់ពូជជាមួយ ។ បន្ទាប់មកមូសញីនោះនឹងស្លាប់ ហើយលែងផលិតកូនបានតទៅទៀត ។

ចំពោះវិធីសាស្រ្តនេះ អ្នកស្រាវជ្រាវសិង្ហបុរី និងអ្នកជំនាញនៅជុំវិញពិភពលោកយល់ថា វាជាវិធីសាស្រ្តមួយដ៏មានប្រសិទ្ធភាព ព្រោះទាំងមូសបង្កមេរោគ មូសផលិត និង មូសគ្រប់ប្រភេទ នឹងត្រូវងាប់អស់ជាបន្តបន្ទាប់ដោយគ្មានកូនមូសបន្តទៀត ៕

សូមទស្សនាវីដេអូខាងក្រោម៖

Leave a Reply

Your email address will not be published. Required fields are marked *