ដើមម្លូ !!! ជួយសន្លាក់ឆ្អឹង គ្រុនផ្តាសាយ ជំងឺអញ្ចាញធ្មេញ រលាក បូស រមាស់ក្តាំងខ្មៅ រមាស់ពងបែក រលាកសរសៃក្រោមស្បែក ព្យាបាលក្អក និងហឺត
ព្យាបាលជំងឺ៖ ឈឺសន្លាក់ឆ្អឹង គ្រុនផ្តាសាយ ជំងឺអញ្ចាញធ្មេញ រលាក បូស រមាស់ក្តាំងខ្មៅ រមាស់ពងបែក រលាកសរសៃក្រោមស្បែក ព្យាបាលក្អក និងហឺត
រុក្ខជាតិ៖ ម្លូ
ផ្នែកប្រើប្រាស់៖ ស្លឹក និងឫស ប្រមូលផលបានគ្រប់រដូវប្រើប្រាស់។
កន្លែងដាំដុះ៖ ជារុក្ខជាតិគេដាំយកស្លឹក ប្រើក្នុងពិធីបុណ្យផ្សេងៗ។
លក្ខណៈរុក្ខជាតិ៖ ជារុក្ខជាតិប្រភេទវល្លិ៍តោងឡើង ផ្កាញី និងផ្កាឈ្មោលនៅលើដើមទីទៃពីគ្នា ឫសចេញតាមថ្នាំង
-ស្លឹក ដុះឆ្លាស់ទង រលីង និងរលោង
-ផ្កា ជាកញ្ចុំវែងរៀបញឹក ផ្កាគ្មានទង ទងកញ្ចុំផ្កាស្ថិតនៅទល់មុខគល់ ទងស្លឹកកញ្ចុំផ្កាសំយុងចុះក្រោម ផ្កាមានភេទតែមួយ
-ផ្លែ រាងមូល។
ការព្យាបាល៖
-ស្លឹកម្លូស្រស់ រឹតបណ្តោយឆ្អឹងខ្នង ជួយព្យាបាលគ្រុនផ្តាសាយ។
-ជាតិចំរាញ់ចេញពីស្លឹក ប្រើសំរាប់បៀម ព្យាបាលជំងឺអញ្ចាញធ្មេញ។
-ទឹកស្ងោរស្លឹក សំរាប់ប្រើផ្ទាល់ទៅលើរលាក បូស រមាស់ក្តាំងខ្មៅ រមាស់ពងបែក រលាកសរសៃក្រោមស្បែក។
-បុកស្លឹកបំពោកលើដើមទ្រូង ជួយព្យាបាលក្អក និងហឺត។
-ឫសប្រើមួយថ្ងៃ ៨-១២ក្រាម សំរាប់ព្យាបាលឈឺសន្លាក់ឆ្អឹង។
កំរិតប្រើ៖ ប្រើពី ៨ ទៅ ១២ក្រាម ក្នុងមួយថ្ងៃ៕
**សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទដោយ៖ កូនផ្កាម្លិះ
ប្រភពពី លោកពូ អ៊ាង សុផល្លែត