អាណិតណាស់ក្មួយស្រីហេតុអ្វីអាយុខ្លីម៉្លេះ!! សត្វឪម៉ាល់ចង្រៃទិចប្រល័យជីវិតក្មេងស្រី៦ឆ្នាំម្នាក់ដោយសារតែ…
ស្វាយរៀង៖ កុមារីអាយុ៦ឆ្នាំម្នាក់ត្រូវបានស្លាប់ទាំងក្មេងខ្ចី ខណៈបញ្ជូលទៅមន្ទីរពេទ្យខេត្ត ក្រោយពេលដែលសត្វឪម៉ាល់ទិចជាច្រើនទ្រនិច កាលពីវេលម៉ោង១២ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ដែលស្ថិតក្នុងភូមិថ្មី ឃុំសំបួរស្រុកស្វាយទាប ខេត្តស្វាយរៀង។
ប្រភពពីបុរសជាពូរបស់កុមាររងគ្រោះប្រាប់ឱ្យដឹងថា មុនពេលកើតហេតុក្មេងស្រីរងគ្រោះបានជិះកង់ទៅទិញនំក្នុងភូមិ ដោយមិនបានដឹងទីនោះមានសត្វកាចសាហាវនេះ កុមារកម្សត់ក៏បានឈប់កង់ក្បែរសំបុកឪម៉ាល់ដែលនៅជិតតូបចាប់ហ៊ួយ ភ្លាមនោះស្រាប់តែហ្វូងសត្វឪម៉ាល់ផ្អើលមកទិចទៅលើក្មេងស្រីសុះពេញខ្លួន បណ្តាលឲ្យដួលទៅលើដី ខណៈនោះក្រុមគ្រួសារបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ប៉ុន្តែដោយអាការៈធ្ងន់ពេក ក៏បានបញ្ជូលបន្តមកពេទ្យបង្អែកខេត្ត នៅម៉ោង១រំលងអាធាត្រឈានចូលថ្ងៃទី៥ អកុសលក្មេងស្រីរងគ្រោះក៏បានផុតដង្ហើមទៅកាន់លោកខាងមុខនៅវេលាម៉ោង៣ទៀបភ្លឺ៕
dara-news