ងាយៗ ហើយមានរសជាតិឈ្ងុញទៀត!! តោះមកដឹងអំពីវិធីធ្វើជ្រក់ឆៃប៉ូវ រូបមន្តពិសេស

គ្រឿងផ្សំ៖ ឆៃប៉ូវប្រៃ កន្លះគីឡូ,ខ្ទឹមក្រហម ១០០ក្រាមហាន់តូចៗ,ខ្ទឹមស ១០០ក្រាមហាន់តូចៗ,ម្ទេសហាន់ (ដាក់តាមចំណូលចិត្ត),ស្ករស ១៥០ក្រាម,ទឹកក្រូចឆ្មារ ៥ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកឆៃប៉ូវលាងទឹកអោយស្អាត ហាន់ជាសរសៃតូចៗល្មម រួចដាក់ត្រាំទឹកប្រហែល ១ម៉ោង ហើយស្រង់ចេញទុកអោយស្ងួតទឹក

២.បន្ទាប់មកយកឆៃប៉ូវលាយជាមួយខ្ទឹមក្រហម ខ្ទឹមស ម្ទេស ទឹកក្រូចឆ្មារ និងស្ករស ច្របល់ចូលគ្នាអោយសព្វ ភ្លក្សរសជាតិល្មមតាមចំណង់ចំណូលចិត្ត ជាការស្រេច។ ទុកក្នុងទូរទឹកកកហូបបានយូរ ហើយស្រួយឆ្ងាញ់។ បើប្រើឆៃប៉ូវផ្អែម បន្ថយស្ករស និងដាក់ទឹកត្រីបន្តិច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។
ប្រភពពី លោកពូ អ៊ាង សុផល្លែត

Leave a Reply

Your email address will not be published. Required fields are marked *