គួរឲ្យស្ងប់ស្ងែងមែន!! យុវជនដ៏ប្រពៃម្នាក់ប្រកាស ឲ្យសៀវភៅអានដោយសេរី នៅជិតតោថ្មមុខសាលាខេត្តបាត់ដំបង

ប្រិយមិត្តច្បាស់ជាបានជ្រាបហើយ ការអានសៀវភៅពិតជាមានសារះសំខាន់ខ្លាំងណាស់ ពោលគឺអាចជាកម្លាំងចិត្តក៏ដូចជាសម្លៀងចិត្តមនុស្សដែលធ្លាប់តែមានៈរឹងរូស អោយទៅជាមនុស្សមានម្ចាស់ការនឹងខ្លួនឯង ប្រកបកិច្ចការនានាមានប្រសិទ្ធភាព​ និងប្រសិទ្ធផល។

យ៉ាងណាមិញ ថ្មីៗនេះដោយយោងតាមគណនីហ្វេសប៊ុកដែលមានឈ្មោះថា Van Dy បានធ្វើការបង្ហោះដោយសរសររៀបរាប់​និង លើកឡើងដោយមានអត្ថន័យខ្លឹមសារយ៉ាងដូច្នេះថា៖ «អាចមកអានដោយសេរី នរណាចង់បានមកលេង មកលេងបានណា
ជិតតោថ្មមុខសាលាខេត្ដបាត់ដំបង»។

ពិតណាស់ បន្ទាប់ពីប្អូនប្រុសដែលមានឈ្មោះដូចខាងលើនេះ ធ្វើការបង្ហោះនូវរូបភាពមួយសន្លឹកដ៏សែនមានន័យ និងមានប្រយោជន៍ដល់កូនខ្មែរនេះគឺសង្កេតឃើញថាមានបងប្អូនប្រជាពលរដ្ឋជាច្រើនដែលនិយមលេងបណ្តាញសង្គមហ្វេសប៊ុកបាននាំគ្នាស៊ែរចែករំលែកពីមួយទៅមួយយ៉ាងច្រើនកុះករនាក្នុងថ្ងៃចុងបញ្ចប់នៃថ្ងៃឆ្លងឆ្នាំ ២០១៩ ឈានចូលឆ្នាំ ២០២០៕ សូមទស្សនារូបភាពនៅខាងក្រោម៖



Leave a Reply

Your email address will not be published. Required fields are marked *