ហួសចិត្តពេទ្យខ្មែរ!! កូន​ក្តៅខ្លួន​រហូត​ប្រកាច់ ខំ​យក​ទៅ​ពេទ្យ ចុង​ក្រោយ​ពេទ្យ​ថា​ប្រញាប់​ទៅ​ស៊ី​ការ​មិន​បាន​មើលទេ…

ហ្វេ​ស​ប៊ុ​ក​៖ នេះ​បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ដែល​មានឈ្មោះ ចែ វី បាន​បង្ហោះ​សារ​មួយ​នៅ​ក្នុង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កថា “​ម៉ាក់​លែង​ធ្វេសប្រហែស​ទៀត​ហើយ ក្ដៅខ្លួន​មិន​ដល់​២​ម៉ោង កូន​ក្ដៅ​ប្រកាច់ យក​កូន​ទៅ​ពេទ្យ​ធ្លាប់​មើល អង្វរ​អោយ​ជួយ​សង្គ្រោះ​កូន​បន្ទាន់ តែ​បែរជា​ដោះសារ​ប្រញាប់​ស៊ីការ​គេ ទាំង​ដែល​កូន​ខ្ញុំ ក្ដៅ​ប្រកាច់​ខាំធ្មេញ រឹង​ដៃ​ជើងអស់

នេះ​រឺ​វិជ្ជាជីវ​:​ពេទ្យ ឃើញ​ស្លាប់​មិន​ជួយ អង្វរ​អស់ចិត្ត ដាច់​ចិត្ត​ចេញ​មក​រក​ពេទ្យ​ផ្សេង ទាំង​ទ្រូង​ឈឺ​អាណិតកូន ក្ដៅ​ដង្ហក់ សំណាង​ជីវិត​កូន​ថ្លៃ បាន​ពេទ្យ​ម្នាក់​ជួយ​សង្គ្រោះ​កូន​ទាន់ ដង្ហក់​រហូត​ត្រូវ​បញ្ចូល​ខ្យល់​អុក​ស៊ីហ្សែ​ន​គាត់​ធ្លាប់​ធ្វើការ​នៅ​គន្ធ​បុប្ផា​ពី​មុន ហើយ​ក៏​គុណបុណ្យ​ប្អូនថ្លៃ​ខ្ញុំ​ទៀត​ថ្ងៃ​ហ្នឹង​គាត់​ជួយ​ខ្នះខ្នែង​នាំ​មក​ពេទ្យ​ភ័យ​ឡើង​ស​ភ្នែក​គ្រប់​គ្នា​”៕


ប្រភព៖ kbn

Leave a Reply

Your email address will not be published. Required fields are marked *