អាយុ៤០ឆ្នាំ​ហើយ!!! តែក្មេង​ជាង​មុន​ជិត​១០​ឆ្នាំ​ក្រោយ​ សម្រក​គីឡូ​បាន​សម្រេច…

ក្នុង​កម្មវិធី​ថ្មី កំពូល​តារា​សម្ដែង​ប្រុស​តៃវ៉ាន់ Wallace Huo ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា លោក​បាន​វិល​ត្រលប់​មក​ពេល​ដែល​ខ្លួន​សង្ហា​បំផុត​វិញ​ហើយ។អស់​រយៈ​ពេល​ជា​យូរ​ដែល​តារា​សម្ដែង​ប្រុស​ជួរ​មុខ​តៃវ៉ាន់ Wallace Huo បាន​ជំនួស​ដៃជើង​ប្រពន្ធ​ដែល​ជា​តារា​សម្ដែង​ស្រី Ruby Lin មើល​ថែ​ទាំ​កូន​ស្រី ដើម្បី​ឲ្យ​ភរិយា​បំពេញ​ការងារ។ នៅ​ក្នុង​ចន្លោះ​ពេល​នោះ​ដែរ ដោយ​សារ​នៅ​តែ​ផ្ទះ​មើល​កូន មិន​មាន​សកម្មភាព​ច្រើន បាន​ធ្វើ​ឲ្យ​ប្រុស​ស្អាត​វ័យ​៤០​ឆ្នាំ​​ឡើង​គីឡូ​គួរ​ឲ្យ​កត់​សម្គាល់។ គួប​ផ្សំ​នឹង​ការ​ធាត់​ជាង​មុន​នេះ ក៏​ធ្វើ​ឲ្យ​តួរ​ប្រុស​រឿង និស្ស័យ​ស្នេហ៍​ដាវ​ទេព ចាស់​គួរ​សម​ដែរ។

យ៉ាង​ណា​ក្ដី ក្រោយ​បាត់​មុខ​មួយ​រយៈ ឪពុក​កូន​១​រូប​នេះ បាន​ចូល​រួម​ក្នុង​កម្មវិធី​ផ្សព្វផ្សាយមួយ​នៅ​ទីក្រុង​តៃប៉ិ កោះ​តៃវ៉ាន់ ដែល​នៅ​ក្នុង​កម្រង​រូប​ថ្មី​នៅ​កម្មវិធី​នេះ​ គេ​សង្កេត​ឃើញ​ថា ប្ដី​របស់​ចៀវៃ​បាន​សម្រក​គីឡូ​បាន​សម្រេច​ហើយ។ មិន​ត្រឹម​ប៉ុណ្ណោះ លោក​ក៏​មើល​ទៅ​ក្មេង​ជាង​មុន​ច្រើន​ណាស់​ដែរ។អ្នក​គាំទ្រ​ជា​ច្រើន​បាន​សរសើរ​ថា តារា​កើត​ឆ្នាំ​១៩៧៩ ​រូប​នេះ បាន​វិល​ត្រលប់​មក​ពេល​ដែល​ខ្លួន​សង្ហា​បំផុត​​វិញ​ហើយ៕ប្រភព៖ Kenh1

Leave a Reply

Your email address will not be published. Required fields are marked *