វិធីធ្វើជើងមាន់_ជើងទាហិលៗៗ

គ្រឿងផ្សំ៖ _ជើងទា _ខ្ញី _ស្ករត្នោត _ខ្ទឹមស _ម្ទេសក្រៀម _ឈើអែម _ប៉ូកាក់ _ប្រេងខ្យង _ទឹកសុីអុីវ _ម្រេច(មិនដាក់ក៏បាន) វិធីធ្វើធ្វើ៖ ១ / យកប៉ូកាក់ ឈើអែម ម្ទេសក្រៀមទៅលីងអោយឈ្ងុយហើយដួសទុកមួយអន្លើ។ ២ /បុកខ្ទឹមសអោយម៉ត់ ខ្ញីហាន់ស្តើងៗ

៣ / ជើងទាលាងទឹកសម្រោះអោយស្ងួតទឹក ហើយយកមកប្រឡាក់ជាមួយ ប្រេងខ្យង ទឹកសុីអុីវ ខ្ទឹមសបុកម៉ត់ ខ្ញី និង គ្រឿងលីងខាងលើ(ឈើអែម ប៉ូកាក់ ម្ទេសក្រៀម)៤ / កូស្ករត្នោតលើភ្លើងអោយឡើងជើងអង្រ្កងក្រហមល្អ សឹមចាក់ជើងមាន់ប្រឡាក់ខាងលើចូល ថែមទឹកបន្តិច រំងាស់អោយឆ្អិនចូលជាតិ ភ្លក់មើលថែមថយម្ទេសបើចូលចិត្តហិលខ្លាំង។

Leave a Reply

Your email address will not be published. Required fields are marked *