ខ្មៅមែនពិត ប៉ុន្តែស្រស់ ហើយល្អគន់! បវរកញ្ញា កូដឌីវ័រ កំពុងធ្វើឱ្យពិភពលោកភ្ញាក់ផ្អើលនឹងសម្រស់…(មានវីដេអូ)

នាង Gueye Tara ត្រូវបាន​គេ​ដាក់ឈ្មោះ​ជានា​រី​ដ៏​ស្រស់ស្អាត​បំផុត​នៅក្នុង​ប្រទេស​កូដ​ឌី​វ័រ បន្ទាប់ពី​បានឈ្នះ​ពានរង្វាន់​បវរកញ្ញា Miss Côte d’Ivoire ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​ដែល​បាន​ប្រារព្ធ​ឡើង​កាលពី​ថ្ងៃទី ១ ខែមិថុនាកន្លងទៅ ​នៅ Palais des Congrès Sofitel សណ្ឋាគារ Ivoire នៅ Abidjan ។​​និស្សិត​បញ្ចប់​ការសិក្សា​ផ្នែក​សេដ្ឋកិច្ច​វ័យ ២២ ឆ្នាំ​រូបនេះ បានឈ្នះ​បេ​ក្ខ​នារី ២៦ នាក់​ផ្សេងទៀត ដោយ​នាង​មាន​សិទ្ធិ​តំណាងឱ្យ​ប្រទេស​អាហ្វ្រិក​ខាងលិច​នៅក្នុង​ការប្រកួត​បវរ​កញ្ញា​ពិភពលោក (Miss World) នៅ​ប្រទេស​ថៃ ។

​អ្វីដែល​គេ​ចាប់អារម្មណ៍​ខ្លាំង​លើ​បវរកញ្ញា​ប្រទេស កូដ​ឌី​វ័រ រូបនេះ គឺ​រូប​សម្រស់​ដ៏​ស្រស់ស្អាត និង ល្អគន់​របស់​នាង បើទោះជា​នាង​មាន​ស្បែក​ខ្មៅ​មែនពិត ប៉ុន្តែមាន​អ្នកគាំទ្រ​ជាច្រើន​ស្ទើរ​ទូទាំង​ពិភពលោក បាន​ និង ​កំពុង​ភ្ញាក់ផ្អើល​នឹង​សម្រស់​របស់​នាង​យ៉ាងខ្លាំង៕

Leave a Reply

Your email address will not be published. Required fields are marked *