សុំស៊ែរម្នាក់មួយមក!!! ណាក់ ស្រីណា តែងតួជានារីបុរាណអង្គុយដេញពិណខ្មែរបុរាណ យ៉ាងសមសួន
ក្នុងនាមជាអ្នកសិល្បៈមួយរូប ណាក់ ស្រីណា បានធ្វើការលើកតម្កើងឧបករណ៍តន្ត្រីខ្មែរបុរាណតាមរយៈការលេងពិណបុរាណដែលជាសម្បត្តិវប្បធម៌ជាតិ និង ជាឧបករណ៍ដែលដូនតាបានរក្សាថែទុកបន្សល់ទុកឲ្យ ។តាមរយៈទិដ្ឋភាពក្នុងវីដេអូនោះដែរ ណាក់ ស្រីណា បានតុមតែងខ្លួនយ៉ាងល្អសមសួនជាមួយនឹងសម្លៀកបំពាក់តាំងពីសម័យអង្គរ ហើយអង្គុយដេញពិណបុរាណខ្មែរបានយ៉ាងពីរោះរណ្តំ ធ្វើឲ្យអ្នកស្ដាប់លេចលង់ទៅតាមចង្វាក់ភ្លេងពិណបុរាណដែលនាងបានយកមកដេញសម្ដែងនោះ។
ជាតារាសម្ដែង និង ជាពិធីការិនីមួយរូបដែលកំពុងទទួលបានការគាំទ្រខ្លាំងពីមហាជន ណាក់ ស្រីណា ថ្មីៗនេះបានធ្វើការបង្ហោះវីដេអូមួយក្នុងន័យចង់រក្សាទ្រ ព្យបុរាណដ៏សំខាន់មួយរបស់កម្ពុជា ហើយក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រ ។បន្ទាប់ពីបានឃើញនូវទិដ្ឋភាពបែបនេះហើយ មានមហាជនជាច្រើនបានលើកឡើងនូវការសរសើរទៅកាន់តារាស្រី ណាក់ ស្រីណា ដោយពោលថា ក្នុងនាមជាអ្នកសិ ល្បៈ
នាងពិតជាបានធ្វើរឿងដ៏ត្រឹមត្រូវដែលចេះថែរក្សាសម្បតិ្តវប្បធម៌ខ្មែរ ដោយបានយកពិណបុរាណមកបង្ហាញបែបនេះ ។មិនត្រឹ មតែប៉ុនណោះ មានអ្នកគាំទ្រច្រើនទៀតក៏បានលើកនិយាយអំពីរូបសម្រស់របស់តារាស្រី ណាក់ ស្រីណា មិនចេះតិចដែរថា ពិតជាមានរូបសម្រស់ស្រសស្អាតបែបនារីខ្មែរពីបុរាណ ហើយស័ក្តិសមបំផុតក្នុងការគ្រងឈុតបេបនេះ ។ពិតជារឿងមួយល្អមួយដែលអ្នកសិល្បៈខ្មែរយើងចេះលើកតម្កើងឧបករណ៍តន្រីខ្មែរបុរាណ ដោយការយកមកបង្ហាញបែបនេះ ព្រោះថាមានក្មេងជំនាន់ក្រោយច្រើនណាស់ដែលមិនទាន់បានស្គាល់ និង យល់ដឹងពីគុណតម្លៃរបស់វា ។
ប្រភព៖ khmertopnews