ស្រលាញ់គ្នាជាង១១ឆ្នាំ ជួបឧបសគ្គ រាប់មិនអស់ នៅតែមិនលែងដៃគ្នា តស៊ូស្រលាញ់គ្នា រហូតសម្រេចក្តីស្រម៉ៃរួមគ្នា ឈានដល់ការរៀបការ នឹងមានអ្វីគ្រប់យ៉ាង ទាំងលុយ ឡាន ផ្ទះ កូន និងសុភមង្គល
មនុស្សគ្រប់គ្នាតែងតែប្រាថ្នាចង់បានស្នេហាពិត រកឃេីញមនុស្សដែលខ្លួនស្រលាញ់ មានភាពស្មោះត្រង់ និងហ៊ានតស៊ូគ្រប់ឧបសគ្គ លះបង់គ្រប់បែបយ៉ាងទៅថ្ងៃខាងមុខជាមួយគ្នាដោយមិនរុញរា រស់នៅយ៉ាងមានសុភមង្គល តែវាមិនមែនជារឿងដែលងាយស្រួលនោះទេ ក៏ព្រោះតែផ្លូវជីវិតមានរឿងរ៉ាវ និងបញ្ហាជាច្រើនដែលយេីងមិនអាចនឹកស្មានដល់នោះឡើយ។
ដោយឡែក ក្រឡេកមកមើលអំពីជីវិតស្នេហាប្តីប្រពន្ធមួយគូនេះវិញ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ Con Stant បានរួមរស់នឹងស្រលាញ់គ្នាអស់រយៈពេលជាង១១ឆ្នាំមកហើយ និងទទួលបានកូនប្រុសម្នាក់ជាចំណងដៃ។ ក្នុងនោះដែរ អ្នកទាំងពីរបានឆ្លងកាត់នូវឧបសគ្គ និងបញ្ហាជាច្រើនរាប់មិនអស់ តែទោះជាបែបនេះក្តី ក៏អ្នកទាំងពីរមិនលែងដៃគ្នានោះទេ។
ទន្ទឹមនឹងនេះដែរ អ្វីដែលគួរឲ្យកោតសរសើរបំផុតចំពោះក្ដីស្រលាញ់មួយនេះ នោះគឺ អ្នកទាំងពីរមិនត្រឹមតែមានក្តីស្រឡាញ់ និងស្មោះត្រង់រវាងគ្នានឹងគ្នានោះទេ ថែមទាំងចេះយោគយល់អធ្យាស្រ័យចំពោះគ្នា និងមានភាពរឹងមាំ ចេះប្រឈមមុខ និងដោះស្រាយបញ្ហារួមគ្នា ដេីរទៅមុខដោយមិនចុះចាញ់ តស៊ូតាំងតែពីបាតដៃទទេ រហូតទទួលបានជោគជ័យ មានផ្ទះ មានឡាន និងសាងសុភមង្គលយ៉ាងមានសេចក្តីសុខ។
ដោយសារតែហេតុផលទាំងអស់នេះហេីយ ទេីបអ្នកទាំងពីរអាចតស៊ូជាមួយគ្នា រហូតឈានដល់ថ្ងៃមង្គល ក្នុងអំឡុងខែមិនា ដែលជាថ្ងៃរៀបការបំពេញមុខមាត់ឪពុកម្ដាយទាំងសងខាង ទៅតាមប្រពៃណីទំនៀមទំលាប់ខ្មែរ ហេីយក្រោយពីរៀបការរួច រហូតមកដល់អំឡុងខែធ្នូនេះ អ្នកទាំងពីរទេីបតែមានដំណើរកម្សាន្តក្រេបទឹកឃ្មុំ និងបានបង្ហាញពីភាពផ្អែមល្ហែមជាមួយ ស្នាមញញឹមយ៉ាងមានសុភមង្គល ដែលធ្វើឲ្យមានអ្នកលួចច្រណែនមិនតិចនោះទេ។
ប្រភព៖ khosja