អង្គការណាសា!!! ផ្កាយព្រះគ្រោះ៣ធំៗ កំពុងបោះពួយមកជិតផែនដី…
អាមេរិក៖ អង្គការណាសាបានប្រកាសថា ផ្កាយព្រះគ្រោះ៣ ទាំងទំហំប៉ុនរូបសំណាកសេរីភាព (statue of liberty) នឹងហោះមកជិតផែនដីនៅល្ងាចនេះ។ក្នុងចំណោមផ្កាយព្រះគ្រោះទាំង៣ ដែលបោះពួយមកជិតគន្លងផែនដីយើងនៅយប់នេះ គឺមានទំហំតូចបំផុត១៦ម៉ែត្រ ហើយធំបំផុតនឹងមានអង្កត់ផ្ចិតដល់ទៅ ៧៦ម៉ែត្រ។ផ្កាយព្រះគ្រោះធំបំផុតក្នុងចំណោម៣ នឹងធ្វើដំណើរមកជិតផែនដីនៅចម្ងាយ ១លានម៉ាយនៅម៉ោង ៥.៣៩ ល្ងាច។
ផ្កាយព្រះគ្រោះដែលមានទំហំ១៦ម៉ែត្រ នឹងធ្វើដំណើរមកជិតផែនដីនៅចម្ងាយ ៤១៥,០០០ម៉ាយ នៅម៉ោង ៦.៣៩ ល្ងាច។ផ្កាយព្រះគ្រោះទី ៣ ដែលមានទំហំ៦៨ ម៉ែត្រ នឹងធ្វើដំណើរមកជិតផែនដីនៅចម្ងាយ ២,៥ លានម៉ាយ នៅម៉ោង ៧ និង ៥៩ នាទីល្ងាច ដែលស្មើនឹង ១១.៤២២ ដងចម្ងាយរវាងផែនដីនិងព្រះច័ន្ទ។តារាវិទូមករបស់អង្កការណាសា បានធ្វើការតាមដានវត្ថុដែលធ្វើដំណើរមកជិតផែនដីរួមទាំងគន្លងរបស់វា ដើម្បីព្យាករណ៍ពីការប៉ះទង្គិចដែលអាចកើតមាន។
អង្គការក៏បានណាសាបានប្រទះឃើញផ្កាយព្រះគ្រោះជាច្រើនទៀត ដោយសារតែវានឹង “បោះពួយមកជិតផែនដី” នៅប៉ុន្មានថ្ងៃខាងមុខនេះ។យោងតាមការសិក្សាបានឱ្យដឹងថា ផ្កាយព្រះគ្រោះធំជាងគេបំផុតដែលមានទំហំដល់ទៅ១៣៤ម៉ែត្រ គឺនឹងធ្វើដំណើរមករកផែនដីថ្ងៃទី ២ ខែមករា ក្នុងចម្ងាយ ៧.៣ ដងពីផែនដីទៅព្រះច័ន្ទ។ប៉ុន្តែមនុស្សជាតិអាចដកដង្ហើមបានធូរស្បើយ ខណៈដែលតារាវិទូបានធានាថាគ្មានផ្កាយព្រះគ្រោះណាមួយអាចនឹងវាយប្រហារផែនដីបានឡើយ ដោយសារតែទីតាំងរបស់វាស្ថិតនៅចំងាយឆ្ងាយពីភពផែនដីរបស់យើង៕
ប្រភព៖ khmerload