ជួរភ្នំក្រវាញជាព្រៃ​ទឹកភ្លៀងធំជាងគេនៅអាស៊ីអាគ្នេយ៍​ និងជាត្បូងពេជ្រលាក់ខ្លួន​!!!

(ភ្នំពេញ)៖ ជួរភ្នំក្រវាញអាចជាព្រៃទឹកភ្លៀងដែលមានទំហំធំជាងគេនៅអាស៊ីអគ្នេយ៍ ប៉ុន្ដែនៅតែជាត្បូងពេជ្រលាក់ខ្លួនសម្រាប់ភ្ញៀវទេសចរដែលមកទស្សនាប្រទេសកម្ពុជា។ នេះបើតាមអង្គការអភិរក្សសត្វព្រៃ Wildlife Alliance។

​ព្រៃ​នៅ​ជួរ​ភ្នំក្រវាញ​គ្របដណ្ដប់​កំពូលភ្នំ​ដែល​ខ្ពស់​ជាងគេ​នៅ​កម្ពុជា​ដូចជា​ភ្នំ​ឳ​រ៉ា​ល់​ដែលមាន​កម្ពស់​រហូតដល់​១៨១៣​ម​។ ព្រៃ​ទាំងនេះ​មាន​ទំហំ​ជិត​២​ម៉ឺន​គីឡូ​ម៉ែត្រការ៉េ គឺជា​ទំហំ​ព្រៃ​ដែល​ធំជាងគេ​នៅអាស៊ី​អាគ្នេយ៍ និង​ជា​កន្លែង​ចុងក្រោយ​បំផុត​នៃ​តំបន់​សម្បូរ​ជីវៈចម្រុះ​ឥណ្ឌូ​-​ភូមា​។ ព្រៃ​នៅ​ជួរ​ភ្នំក្រវាញ​ត្រូវគេ​ចាត់ទុកជា​តំបន់​មួយ​ក្នុងចំណោម​តំបន់​សម្បូរ​ជីវៈចម្រុះ​ទាំង​៣៥​នៅលើ​ភព​ផែន​ដី​៕

ប្រភពរូបភាព៖ wildlifealliance

Leave a Reply

Your email address will not be published. Required fields are marked *