ជីវិតមិនទៀង! ថាណាត់គ្នាថាដើរលេងឆ្លងឆ្នំាជាមួយគ្នាតែថ្ងៃនេះប្រែជាថ្ងៃបូជាសពឯងទៅវិញសំលាញ់ហើយអ្វីដែលព្រឺរោមនោះ ក្រដាសមួយសន្លឹកនេះ…
យោងតាមគណនីហ្វេសបុកឈ្មោះ Sangkry Navin បានបង្ហោះសារយ៉ាងសោកសៅបំផុត ក្រោយប្អូនប្រុសរបស់ខ្លួនត្រូវ ជនដៃ ដ ល វាយសម្លា ប់នៅថ្ងៃណូអែល ហើយមិនទាន់បាន យុត្តិធម៌ឡើយ ជាក់ស្តែងគាត់បានរៀបរាប់ថា: ប្អូនប្រុសយើងខ្ញុំបាទទួលរងនូវអំពើអយុត្តិធម៌មួយអំពីសំណាក់ជនអន្ធ ពា ល ដែលបានវា យ បំបែ ក ក្បាលពីមុខនឹងពីក្រោយ របស់គាត់នក្នុងក្លឹបកំសាន្តមួយក្នុងឱកាសចូលរួមថ្ងៃណូអែល គ្រិស្កស្មាស។ ប្អូនត្រូវជនអន្ធ ពា ល វា យក្បា លពីក្រោយដោយមិនដឹងខ្លួន ប្អូនប្រុសមិនដែលមានគំនំជាមួយអ្នកទេ ប្អូនប្រុសរងគ្រោះ ជំនួសគេ ប្អូនប្រុសរបស់ខ្ញុំបានលាចា ក លោ កយើងទាំងវ័យក្មេងដែលកំពុងសិក្សានៅឡើយ។
ហេតុអ្វីបានជាកម្មអកុសលនេះកើតឡើងចំពោះប្អូនប្រុសស្លូតត្រង់ ដែលគួរអោយស្រលាញ់រាប់អានពីមិត្តភក្តិបងប្អូនឪពុកម្តាយជីដូនជីតាទាំងអយុត្តិធម៌បែបនេះទៅវិញ? ថ្ងៃចុងក្រោយដែលប្អូនប្រុសបានជួបអង្គុយញ៉ាំស៊ុបជា បងៗនិងប៉ា ពិភាក្សា គ្នាដើម្បីទៅឆ្លងឆ្នាំមួយគ្នាតែយប់ថ្ងៃណូអែល ប្អូនត្រូវជនដៃដ ល់ មកផ្តា ច់ សង្ខារ ប្អូនប្រុសខ្ញុំដោយមិនបាននិយាយពាក្យថាលាហើយមកកាន់ពួកនុះឡើយ។អូនអើយអូនតើអូនឈឺ ចាប់យ៉ាងណា? ស្វែងរកពេទ្យមួយទៅពេទ្យមួយគេមិនទទួលមើលអូនឡើយដោយអា ការៈប្អូនធ្ងន់ធ្ងរមិនអាចជួយសង្គ្រោះបាន។
ជាចុងក្រោយនេះសូមព្រលឹ ង និងវិញ្ញាណ ខន ប្អូន ទៅកាន់សុគិ ភ ព និងចាប់កំណើតជាថ្មីកូនល្អជាមិត្តល្អហើយអាយុវែងកុំអោយអភ័ព្វដូចជាតិនេះ។
ប្អូនប្រុសស្លូតណាស់សូម្បីតែមិត្តភក្តិរបស់គេក៏និយាយគ្រប់គ្នាថា ប្អូនប្រុស ជាមិត្ត ល្អស្លូតមិនចេះនិយាយច្រនទេគេជាមនុស្សគួរអោយស្រលាញ់និងរាប់អានណាស់។ ពួកយើងសង្ឃឹមយ៉ាងមុតមាំ ថា បង ៗកងកំលាំងនឹងក្រុមការងារដែលពាក់ពន្ធ័ជួយសហការនឹងចាប់ បានឃាត ករ និងបក្សពួកវាមកកាត់ ទោ ស ក្នុងពេលឆាប់ៗមិនអោយពួកវារួចខ្លួននោះឡើយ។ហើយម៉្យា៉ងវិញទៀត នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ ស្រាប់តែគណនីហ្វេសបុកដដែរបានរៀបរាប់នៅអ្វីដែលខ្លួនបានជួបប្រទះក្នុងថ្ងៃបូជាស ព របស់ ប្អូនប្រុស សន សំណាង ហៅស៊ឺ ដោយគេបានប្រាប់លំអិតថា: ថ្ងៃនេះជាថ្ងៃដែល ប្អូនប្រុស សន សំណាង ហៅស៊ឺឡើងឡានទៅខេត្តសៀមរាបជាមួយមិត្តភក្តិរួមក្រុមដើម្បីឆ្លងឆ្នាំសកល តែអ កុsលបែរជាត្រូវជូនដំណើរប្អូនមកបូ ជ ា ទៅវិញ។
មិត្តភក្តិប្អូនស៊ឺ ត្រូវបានលប់ចោលនូវកម្មវិធីទាំងអស់នោះ ហើយក៏មកចូលរួមកំដរបុណ្យសពប្អូនរហូតដល់ទីបញ្ចប់នៃកម្មវិធីបុណ្យ។ តែអ្វីដែលធ្វើអោយពួកយើងគិតស្មានមិនដល់ហើយ ហួសចិត្តនោះ នៅពេលដែលលោកតាអាចារ្យកំពុងសូត្រធម៌ប្រែរូបប្អូនស្រាប់តែមានក្រដាសតូចមួយដែលដុ ត ឆេះហើយបុន្តែមិនទាន់ផុយនោះបា នហើ រមកជិតខ្ញុំដោយបន្សល់ពាក្យមួយដែលគួរអោយចាប់អារម្មណ៍នោះជាភាសា អង់គ្លេស ដែលប្រែជាភាសាខ្មែរថា “ទេស ចរ”។ តើអារម្មណ៍អូន ស៊ឺកំពុងគិតដល់រឿងនឹង ឬ បានជាអោយពួកយើងឃើញយ៉ាងដូច្នេះ? បញ្ជាក់៖ ក្រដាសតូចនេះគឺឆេះ ចេញពីសៀវភៅ អង់គ្លេស ដែលបានដាក់អោយគាត់បូជាជាមួយគ្នា។