ដឹងទេ? បុគ្គលិកផ្នែក IT នៅវៀតណាមមួយខែៗអាចរកចំណូលបានប៉ុន្មាន?
ជាមធ្យមប្រាក់ចំណូលសម្រាប់បណ្តាបុគ្គលិកដែលបម្រើការក្នុងវិស័យគ្រឿងអេឡិចត្រូនិកនិងព័ត៌មានវិទ្យា (IT) នៅឯទីក្រុងហូជីមិញ ប្រទេសវៀតណាម ក្នុងមួយឆ្នាំជាមធ្យមអាចរកបានប្រមាណ ១៧៤ លានដុងឬជាង ៧៥០០ ដុល្លារអាមេរិក។
ទន្ទឹមនឹងអំឡុងពេលដដែល មានប្រមាណ ៥៦៣៦ អាជីវកម្មដែលកំពុងប្រតិបត្តិលើវិស័យផ្នែកបច្ចេកវិទ្យានិងអេឡិចត្រូនិកនៅក្នុងទីក្រុងហូជីមិញ ហើយឧស្សាហកម្មផ្នែក Software គឺមានសក្ដានុពលធំធេងបំផុតរហូតដល់ទៅ ៣៤៤១ សហគ្រាស។
ក្នុងចំណោមបុគ្គលិកច្រើនជាង ១០០ ០០០ នាក់ ជាមធ្យមពួកគេអាចរកចំណូលប្រមាណ ៧ ៥០០ ដុល្លារអាមេរិកក្នុងមួយឆ្នាំ និងមួយខែអាចទទួលបានប្រាក់ចំណូលជាង ៦២៧ ដុល្លារ ដែលនេះជាសញ្ញាកើនឡើងប្រមាណ ៦៤ ដុល្លារ/ខែ ធៀបនឹងឆ្នាំ ២០១៧។វិស័យ IT បច្ចុប្បន្នបានចូលរួមចំណែកប្រហែល ៤,៤ ភាគរយ នៃទំហំ GDP សរុប និងក្តោបក្តាប់ប្រមាណ ៣ ភាគរយនៃអាជីវកម្មកំពុងប្រតិបត្តិការទាំងមូលនៅទីក្រុងហូជីមិញ៕